ផ្តល់ជូនអគារ​បណ្ណាល័យ​បួន​ខ្នង​ដល់​វិទ្យាល័យ​ចំនួន​បួន​កន្លែងក្នុង​ខេត្តកំពង់ធំ​

585
ចែករម្លែក
លោក​ជា​ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ណាល័យ​ចំនួន​បួន​ខ្នង ជា​អំណោយ​របស់​មូលនិធិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ជូន​ដល់​វិទ្យាល័យ​បួន​កន្លែង​ស្ថិតនៅ​ខេត្ត​កំពង់​(​រូបថត​ក្រុមការងារ​)​

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​លោក​ជា​ចាន់តូ​បាន​មានប្រសាសន៍ថា​បណ្ណាល័យ​គឺជា​ឃ្លាំង​និង​ជា​ជង្រុក​សម្រាប់​ផ្ដល់​ឲ្យ​អ្នកសិក្សា​គ្រប់រូប​មក​រៀនសូត្រ​និង​ទទួលយក​ចំណេះដឹង​បន្ថែម​តាមរយៈ​ការអាន​សៀវភៅ​និង​ការស្រាវជ្រាវ​ក្នុង​ឯកសារ​នានា​ដែលមាន​នៅក្នុង​បណ្ណាល័យ​។​

​លោក​ជា​ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដូចនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ណាល័យ​ចំនួន​បួន​ខ្នង ជា​អំណោយ​របស់​មូលនិធិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ជូន​ដល់​វិទ្យាល័យ​បួន​កន្លែង​ស្ថិតនៅ​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​។​

​វិទ្យាល័យ​បួន​ដែល​ទទួលបាន​អគារ​បណ្ណាល័យ​នាឱកាស​នោះ​រួមមាន​វិទ្យាល័យ​កំពង់ថ្ម​ស្ថិតនៅ​ស្រុក​សន្ទុក ,​វិទ្យាល័យ​ហ៊ុនសែន​សណ្ដាន់​ស្ថិតក្នុង​ស្រុក​សណ្ដាន់ និង​វិទ្យាល័យ ជា ស៊ីម ប្រឡាយ និង​វិទ្យាល័យ ហ៊ុនសែន​រុងរឿង ស្ថិតនៅក្នុង​ស្រុក​ស្ទោង​។​

លោក​ជា​ចាន់តូ​បញ្ជាក់ទៀតថា​អគារ​បណ្ណាល័យ​គឺជា​ឃ្លាំង​ប្រាជ្ញា​ដែល​បន្សល់​ពី​អ្នកប្រាជ្ញ​ជាច្រើន​បាន​ចងក្រង​ឡើង​ដើម្បី​អប់រំ​ណែនាំ​មនុស្ស​បណ្ដុះ​សតិ​ប្រាជ្ញា​ស្មារតី​និង​ចំណេះដឹង​សម្រាប់​អ្នកជំនាន់ក្រោយៗ​ពិសេស​អ្នកសិក្សា​រៀនសូត្រ​។​ហើយ​ត្រូវ​ការអាន​សៀវភៅ​ឲ្យ​ដូច​ជាការ​ទទួលទាន​អាហារ​ទើប​អ្នក​សិ​ក្ស ទទួលជោគជ័យ​។​
​ក្នុងឱកាស​នោះដែរ​លោក​ទេសាភិបាល បាន​រំលឹកថា​អ្វីដែល​បុព្វបុរស​បាន​ចងក្រង​ទុក​ឲ្យ​យើង​នៅពេលនេះ​គឺ​ឆ្លងកាត់​ការលំបាក​ច្រើន​រាប់មិនអស់​ឡើយ​ក្នុង​គោលដៅ​ដើម្បី​ទុកជា​ទុន​និង​ជា​សម្បត្តិ​ឲ្យ​យើង​គ្រប់គ្នា​ពិសេស​សិស្សានុសិស្ស​សិក្សា​មក​ស្រាវជ្រាវ​ទាញយក​ចំណេះ​ទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​សង្គម​គ្រួសារ​ឲ្យ​មានការ​រីកចម្រើន​។​ដូចនេះហើយ​ក្រោយ​ប្រទេសជាតិ​មាន​ស្ថេរភាព​និង​ទទួលបាន​សុខសន្តិភាព​មិន​ត្រឹមតែ​វិស័យ​អប់រំ​ទេ​គ្រប់​វិស័យ​ក៏មាន​ការ​អភិ​វ​ឌ្ឃ​រីកចម្រើន​ព្រមៗ​គ្នា​ផងដែរ​ហើយ​ផ្លែ​ផ្លា​សុខសន្តិភាព​បានផ្ដល់​ផលប្រយោជន៍​ឲ្យ​យើង​និង​គ្រប់​តំបន់​ទូទាំងប្រទេស​។ ផ្លែផ្កា​ដែល​ទទួលបាន​ទាំងអស់នេះ​គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការខិតខំ​ប្រឹងប្រែង​និង​ការគិតគូ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់រា​ជរា​ដ្ឋា​ភិ​បាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុនសែន​បានឡើយ​ព្រោះ​សម្ដេច​តេ​ជោ គឺជា​មេដឹកនាំ​ប្រទេស​ដ៏​ល្អ​ពោរពេញ​ដោយ​សច្ច​ធ៌​ម គុណធ៌ម​ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។

​នៅក្នុង​ឱកាស​នោះដែរ​លោក ជា ចាន់តូ បាន​ថ្លែងអំណរគុណ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ដែល​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយះ​ការកសាង​សាលារៀន ក៏ដូចជា​កសាង​បណ្ណាល័យ​ជាដើម​និង​ស្នើ​ឲ្យ​គ្រឹះ​មីក្រូ​មួយ​នេះ​បន្តសកម្មភាព​ដ៏​ល្អ​របា​ខ្លួន​នេះ​ជា​បន្តទៀត​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​សូម​រំលឹកថា​គិតដល់​ពេលនេះ​មូលនិធិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​បាន​កសាង​អគារ​បណ្ណាល័យ​បាន​ចំនួន​៤១​អគារ​ហើយ​ក្នុងនោះ​នៅក្នុង​ខេត្តកំពង់ធំ​ទទួលបាន​ចំនួន​៧​អគារ​។​
​ហើយ​រាល់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​ទាំងអស់​សុទ្ធ​ធ្វើឡើង​ក្រោម​កិច្ច​សការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ផងដែរ​។​
​សម្រាប់​ជា​ចំណងដៃ​ក្នុងឱកាស​ទទួលបាន​អគារ​ថ្មី​នេះ​លោក​ជា ចាន់តូ និង​គ្រឹះស្ថាន​មីក្រូ​ប្រា​សាក់​បាន​នាំយក​សម្ភារៈ​កីឡា​សៀវភៅ​ប៉ិច ក្រណាត់ស និង​ថវិកា​ឧ​ត្ថ​ម្ភ​ដល់​វិទ្យាល័យ​ទាំង​បួន​និង​អ្នកចូលរួម​ផងដែរ​៕សរន