ផ្តល់​ពស់ថ្លាន់​ឱ្យ​មេព្រៃ​យកទៅ​លែង​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​

374
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ម្ចាស់​បានផ្តល់​ពស់ថ្លាន់​ឱ្យ​មេព្រៃ​យក​ព្រលែង​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ នៅ​ភូមិសាស្ត្រ​ឃុំ​ភូមិ​ថ្មី គោក​កឋិន​និង​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​លោក​ដុំ​ឈៀង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួក​បានឱ្យដឹងថា​:​ក្នុងនាម​រដ្ឋបាល​ព្រៃឈើ​លោក​សូម​អរគុណ​ម្ចាស់​អំណោយ​បាន​យក​ពស់ថ្លាន់​មួយ​ក្បាល​ទំងន់​១២​គ​ក្រ​របស់លោក​ហេង​សុភ​ក្តិ​មេឃុំ​បន្ទាយឆ្មារ​យកទៅ​ព្រលែង​នៅ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ ។​

​លោក​មិនបាន​បញ្ជាក់​ពី​ប្រភព​មុននេះ​នៃ​ពស់ថ្លាន់​នេះ​ទេ​។​ប៉ុន្តែ​ប្រភព​ផ្សេង​ថា​ពស់ថ្លាន់​នេះ​ត្រូវ​ចិញ្ចឹម​តាំងពី​តូចៗ​ហើយ​ឥឡូវ​វា​ធំ​ណាស់​ចង់​បើក​ឱ្យ​វា​មាន​សេរីភាព​ផង​និង​ចង់ឱ្យ​វា​មាន​ញី​ឈ្មោល​បង្កាត់​ពូជ​ផង​។​ចឹ​ង​ហើយ​បានជា​លោក​មេឃុំ​និង​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដែលជា​បងប្អូន​ថ្លៃ​នឹង​គ្នា​ផង​នោះ សម្រេច​ឱ្យ​នាំទៅ​ព្រលែង​ក្នុងព្រៃ ។​
​សូម​រំលឹកថា នៅ​សហគមន៍​នេះ​មាន​សត្វព្រៃ​ជាច្រើន​ដែលមាន​ស្រាប់​និង​នាំទៅ​ព្រលែង​ក្នុងព្រៃ​។ ប៉ុន្តែ​សត្វព្រៃ​ទាំង​នោះបាន​ងាប់​ខ្លះ​បាត់​ស្ទើរ​អស់​លើកលែងតែ​ជ្រូកព្រៃ​ដែល​កើន​ពី​ជាង​២០​ក្បាល​ទៅជា​ង​៦០​ក្បាល​ស្ទើរ​ក្លាយជា​សត្វស្រុក​ព្រោះ​នៅតែ​ក្បែរៗ​មនុស្ស​ស៊ី​ចំណី​ដែល​មនុស្ស​ដាក់ឱ្យ ៕S/

​រូបថត : ម្ចាស់​ផ្តល់​ពស់ថ្លាន់​ឱ្យ​មេព្រៃ​ព្រលែង​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​។ សត្វព្រៃ​នានា​ហោច សល់​តែ​ជ្រូកព្រៃ​កើន​ច្រើន​( រូប​: ភ្នំ​ស្វាយ​)​