ផ្តល់​ស្រូវពូជ​២៧៦.៣០០​គីឡូក្រាម​ឱ្យ​កសិករ​នៅ​ស្រុក​មង្គល​បូរី​ស្តារឡើងវិញ

1113
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ក្រោយ​ជំនន់​លិចលង់​ខូចខាត​ស្រូវស្រាល​ដើមរដូវ​អស់​រយ​:​ពេល​ជាង​២​ខែ​ក៏​ស្រក​ទៅវិញ​ហើយ​នោះ​ឥឡូវ​រាជរដ្ឋាភិបាល​តាមរយ​:​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ទើបបាន​ផ្តល់នូវ​ស្រូវពូជ​ចំនួន​២៧៦.៣០០​គីឡូក្រាម​ឱ្យ​កសិករ​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​សម្រាប់​ធ្វើស្រែ​ស្តារឡើងវិញ​។​

គណៈកម្មាធិការ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១៨​នេះ បានទទួល​និង​ប្រគល់​បន្ត​នូវ​ស្រូវពូជ​សែន​ក្រអូប​ចំនួន​២៧៦.៣០០​គីឡូក្រាម​ក្នុង​គម្រោង​ស្បៀង​សង្គ្រោះ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​លិច​ស្រូវ​ខូចខាត​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ដល់​ខែ​២២​ខែសីហា​កន្លងមកនេះ​។​មាន​ប៉ះពាល់​និង​ខូចខាត​ស្រូវស្រាល​ដើមរដូវ​របស់​ពលរ​ដ្ឋ​២.៧៦៣​គ្រួសារ​លើ​៥០​ភូមិ​៦​ឃុំ​ក្នុងស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​ការចែក​នោះ​ធ្វើ​ឡង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​ដោយមាន​លោក​អ៊ុ​រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​លោក សួន បវរ អភិបាលខេត្ត អញ្ជើញ​នាំយក​ស្រូវ​ចុះ​ចែកជូន​ប្រជាពលរដ្ឋ ចំនួន ៩៤១​គ្រួសារ មកពី​១១​ភូមិ ក្នុង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្នុង​បរិ​កាស​សាមញ្ញ រីករាយ​ជាមួយ ការទទួលបាន​អំណោយ​ចែករំលែក ដោះស្រាយ​បញ្ហា​នេះ​។

​នៅ​ថ្ងៃ​ដដែល ក្រុមការងារ​ខេត្ត​និង​ថ្នាក់ជាតិ បានធ្វើ​ការចុះ​ចែក​នៅតាម​ឃុំ​គោលដៅ​នីមួយៗ មាន​១-​នៅ​ឃុំ​សំបួរ ១១​ភូមិ ប្រជាពលរដ្ឋ ៩៤១​គ្រួសារ ទទួលបាន​ស្រូវពូជ ៩៤.១០០ គីឡូក្រាម ។​លោក​អ៊ុ រាត្រី អភិបាលរង​ខេត្ត​ដឹកនាំ​ចែក ។​២-​នៅ​ឃុំ​រហាត់ទឹក ១០​ភូមិ ប្រជាពលរដ្ឋ ៧៨៩​គ្រួសារ ទទួលបាន ៧៨.៩០០ គីឡូក្រាម លោក អោម ចន្ថា អភិបាលរង​ខេត្ត​ដឹកនាំ​ចែក ។ ៣-​នៅ​ឃុំ​បត់​ត្រង់ ១០​ភូមិ ប្រជាពលរដ្ឋ ២៣៣​គ្រួសារ ទទួលបាន ២៣.៣០០ គីឡូក្រាម លោក​លោក ប៉ាង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ដឹកនាំ​ចែក ។​

៤-.​ចំណោម​៦​ភូមិ ប្រជាពលរដ្ឋ ២៦៣​គ្រួសារ ទទួលបាន ២៦.៣០០ គីឡូក្រាម លោក​សឹម គឹម​កុល​មុនី ដឹកនាំ​ចែក​។​និង ៥- ឃុំ​តា​ឡំ ៦​ភូមិ ប្រជា​ពក​រដ្ឋ ២៧២ គ្រួសារ ទទួលបាន ២៧.២០០ គីឡូក្រាម លោក រ​ត្ន័ ដា​ស៊ី​ណង់ អភិបាលស្រុក​ដឹកនាំ​ចែក ។​៦.​ឃុំ​គោ​កប​ល្ល័​ង្គ ៧​ភូមិ ប្រជាពលរដ្ឋ ២៦៥​គ្រួសារ ទទួលបាន ២៦. ៥០០​គីឡូក្រាម លោក នាង ឆែម ដឹកនាំ​ចែក ។​

​សូម​រំលឹកថា នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ប៉ះ​លើ​ឃុំ​រហាត់ទឹក បត់​ត្រង់​ស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ ពីថ្ងៃ​ទី​២៨​ខែកក្កដា ដល់​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​មក បាន​បង្ក​លិចលង់​ដំណាំ​ស្រូវស្រាល​ដើមរដូវ​វស្សា​គឺ​ពុ​ជ​ស្រូវ​សែន​ក្រអូប ពូជស្រូវ​អ៊ី​អ៊ែ​៨៥ អស់​ចំនួន ៤.២៦៤​ហិកតា ក្នុងនោះ​ខូចខាត​អស់​ចំនួន​២.៤៣៥​ហិកតា ។​ឬ​គិត​ជា​កសិករ​រង​ប៉ះពាល់ ខូចខាត​មាន ១.៣៣៨​គ្រួសារ ។​

​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​កម្លាំង​អន្តរាគមន៍​ចុះជួយ​ច្រូត​មាន​ជាង​៣.០០០​នាក់ តែ​ចុះជួយ​ច្រូត​បាន​ត្រឹម​ផ្ទៃ​ដីស្រែ​ប្រមាណ​២១០​ហិកតា ។​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​២៣​សីហា ទៅ ទឹកជំនន់​ស្រុង​ចុះ​បាន​បង្ក​លិចលង់​ស្រូវស្រាល​ដើមរដូវ​នៅ​ឃុំ​៤​ទៀត​នា​បណ្តោយ​ដងស្ទឹង​មង្គល​បូរី​ប៉ែក​ខាងក្រោម​៕S/