ផ្តល់​អំណោយ ជូន​លោកយាយ​ពិការ​ជើង និង កុមារី មហារីក​ភ្នែក ជួប​ជីវភាព​លំបាក​រស់ក្នុង​សង្កាត់​បឹងទំពន់​ទី​១ និង សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​

990
ចែករម្លែក

ដោយៈ​សាវ​រក្ស / ភ្នំពេញ​៖ នៅ​ព្រឹក​ម៉ោង​១០​នឹង​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១៨ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ រួមទាំង​លោក សួស សារិន ចៅសង្កាត់​បឹងទំពន់​ទី​១ និង សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌ យក​អំណោយ មនុស្ស​ធ​ម៍ ជូន ០២​គ្រួសារ ដែល​គ្រួសារ​ទី​១ លោក យាយ ម្នាក់ កើត​ជំងឺ ទឹកនោមផ្អែម ត្រូវបាន​កាត់​ជើង​ម្ខាង និង​ជួប​ជីវភាព​ខ្វះខាត​ក្នុងបន្ទុក​គ្រួសារ រស់នៅ​សង្កាត់​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់​ទី ១ ខណ្ឌមានជ័យ​។​

​ក្នុងនោះ​ចុះសួរសុខទុក្ខ គ្រួសារ​ទី ២ កុមារី ឈ្មោះ ថុល ចាន់​ស្រី ម៊ី អាយុ ៤​ឆ្នាំ កើត​ជំងឺ មហារីក​ភ្នែក ដោយ​តំរូវ​វះកាត់​ភ្នែក ជួប​ជីវភាព​លំបាក​រស់ក្នុង​ខ្ទម​កំសត់ ដោយមាន​ឳ​ពុក​ម្តាយ​ជា​អ្នក​កម្មករ សំណង់ រស់នៅ​ក្នុងភូមិ ព្រែក​តា​គង់ ១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​នាំ​ប្រសាសន៍​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ខ្ពស់ ចំពោះ​សុខទុក្ខ មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាល់ក្រ ខ្យល់ព្យុះ សុខភាព មាតា និង ទារក ក៏ដូចជា​គ្រោះមហន្តរាយ​ផ្សេងៗ​កើតឡើង​ជាយថាហេតុ​នៅ​ទូទាំងប្រទេស​ផងដែរ ។​

​ក្នុង​អំណោយ​មនុ​ស្សធ​ម៏​ដែល​ត្រូវ​ចែកជូន​២​គ្រួសារ​រួមមាន : ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ២​បាវ . ទឹកត្រី ២​យ៉ួ​រ​.​ទឹក​សុទ្ធ ២​កេះ​.​មី ១​កេះ និង​គ្រឿង​សំភា​រះ ផ្ទះបាយ ១​ឈុត រួមទាំង​ថវិកា ២០​ម៊ឺ​ន​រៀល​៕ ល​