ផ្តាសាយ​ជ្រូក​អាហ្វ្រិក រាលដាល​ដល់​ខេត្ត​២​ទៀត ​នៅ​វៀតណាម​

476
ចែករម្លែក
  • 5
    Shares

​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ដែល​មិន​អាច​ព្យាបាល​បាន​នេះ បាន​រាលដាល​ដល់​ខេត្ត​Hoa Binh និង​ខេត្ត Dien Bien ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ដោយ​នាំ​ឱ្យ​​ចំនួន​តំបន់​សរុប​ដែល​ឆ្លង​ជំងឺ​នេះ​នៅ​វៀតណាម​កើនឡើង​ដល់​៩​។​

​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ខេត្ត​Hoa Binh ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​នៅ​ខេត្ត Dien Bien ការផ្ទុះ​ជំងឺ​នេះ​ជា​ច្រើន ត្រូវបាន​រក​ឃើញ​ផង​ដែរ កាលពី​ពេល​ថ្មីៗ​នេះ​។​

​លោក ភុង ដឹក ទៀន អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា​ថា​” ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក កំពុង​កើតឡើង ដោយ​មិន​អាច​ប៉ាន់​​ស្មាន​បាន ដោយសារ​ការឆ្លង​រាលដាល​ចម្រុះ​លឿន​របស់​វា ខ្វះ​ការព្យាបាល និង​អត្រា​ស្លាប់​១០០​ភាគរយ ” ។​

​ជ្រូក​ជាង​៦.៤០០​ត្រូវបាន​សម្លាប់​ឬ​ងាប់ និងសម្លាប់ចោល កាលពី​ថ្ងៃ​ពុធ​។​នេះ​បើ​យោង​តាម​នាយកដ្ឋាន​បសុពេទ្យ​នៃ​ក្រសួង​កសិកម្ម​នេះ​។​

​លោក ភុង ដឹក ទៀន​បាន​និយាយថា ក្រុម​អាជ្ញាធរមូលដ្ឋាន​ត្រូវ​សម្អាត​តំបន់​ដែល​រង​ផលប៉ះពាល់​និង​គ្រប់គ្រង​ការដឹកជញ្ជូន និង​ការលក់​ជ្រូក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​។​

​ជំងឺ​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅក្នុង​ខេត្ត​Hung Yen កាលពីដើម​ខែ​មុន​។ ចាប់តាំងពី​ពេលនោះ​មក វា​បាន​រីក​រាលដាល​ដល់​ជាង​៣៣០​គ្រួសារ ភូមិ​ចំនួន​៤៩ និង​ស្រុក​ចំនួន ២០​ នៅ​ខេត្ត​ចំនួន​៩​និង​នៅ​ទីក្រុង​មួយចំនួន​ទៀត​ដែល​រួម​ទាំង​ទីក្រុង​ហាណូយ​៕ដោយ៖សុខា/sn/Ha

ជ្រូក​ឆ្លង​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក ត្រូវបាន​សម្លាប់​ចោល​នៅ​ខេត្ត​Hoa Binh ប្រទេស​វៀតណាម​