ផ្តើមចេញពី​រឿង​ចាប់​ប៉ាត​ម្សៅ​៖ កម្មករ ពីរ​រោងចក្រ បើកឆាក​ប្រយុទ្ធ​គ្នា

304
ចែករម្លែក
  • 1
    Share

​ដោយៈ​ចាន់តូ​ /
​ភ្នំពេញ ៖ កម្មករ​-​កម្ម​ការ​នី​រោងចក្រ រាប់រយ​នាក់ បាន​ផ្ទុះ​ហិង្សា វាយ​គ្នា​ទៅវិញទៅមក ដោយ​ផ្តើមចេញពី​រឿង ចាប់​ប៉ាត​ម្សៅ​គ្នា ក្រោយពេល​ពួកគេ ដែល​ធ្វើការ​នៅ​រោងចក្រ​ចំនួន ២ និង​មាន​កម្មវិធី​ជប់លៀង ២ កន្លែង​ផ្សេងគ្នា​។

ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​រោងចក្រ 7C ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​កម្លាំង ជាច្រើន​នាក់ ចុះទៅ​អន្តរាគមន៍ ភ្លាមៗ​។​

​តាម​ប្រភព នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រោងចក្រ ក្នុង​តំបន់ 7C ខាងលើ មាន​រោងចក្រ​ចំនួន​២ បាន​បើក​លុយ ជូន​កម្មករ​របស់ខ្លួន ក្នុងឱកាស​បុណ្យ ចូលឆ្នាំ​ខ្មែរ កាលពី​ព្រឹក ថ្ងៃទី​១០ ខែមេសា​នេះ មាន​ទាំង​កម្មវិធី​ជប់លៀង ឲ្យ​កម្មករ សប្បាយ​លេង ២ កន្លែង​ផ្សេងគ្នា​។ លុះដល់​វេលា​ថ្ងៃត្រង់ ភាពសប្បាយៗ របស់​កម្មករ​រោងចក្រ រាប់រយ​នាក់ ទាំង ២ រោងចក្រ រាំ ផឹកស៊ី ហើយ​នៅវេលា​ម៉ោង​ខាងលើ មានកម្ម​ការ​នី​រោងចក្រ ម្ខាង ចេញមក ត្រូវបាន​ក្រុមកម្មករ រោងចក្រ​ម្ខាង​ទៀត ចាប់​ប៉ាត​ម្សៅ បែរជា​ក្លាយទៅជា​ទំនាស់​សម្តី ផ្អើល​កម្មករ ទៅ​សាកសួរ ក៏​កើត​ទៅជា​ទំនាស់​មួយ​ធ្ងន់ធ្ងរ កម្មករ​ម្ខាងៗ រាប់រយ​នាក់ ទៅជា​ភាពច្របូកច្របល់ វាយ​គប់​គ្នា​នឹង​ដប​ទឹក​សុទ្ធ គប់​សំបក​កំប៉ុង ដាក់គ្នា​ទៅវិញទៅមក គ្មាន​អ្នកណា​ស្តាប់​អ្នកណា ផ្អើល​ពេញ​រោងចក្រ រហូតដល់ សមត្ថកិច្ច បញ្ជូន​កម្លាំង ទាំង​បណ្តា​ប៉ុស្តិ៍ ទាំង​អធិការដ្ឋាន ចុះទៅ​អន្តរាគមន៍ ឃាត់​រារាំង ជៀសវាង បាតុភាព​បង្ក​អនាធិបតេយ្យ គ្មាន​វិន័យ គ្មាន​សីលធម៌ រួច​ហៅ​កម្មករ ចំនួន​៤​នាក់ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ជុំវិញ​ពី​ការបង្ក​អំពើហិង្សា របស់​កម្មករ​រោងចក្រ ទាំងពីរ​នេះ​។​

​ក្រោយពី​ផ្ទុះ​ជម្លោះ រវាង​កម្មករ​រោងចក្រ និង​កម្មករ​រោងចក្រ​ដូចគ្នា ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ហៅ​តំណាង​ថៅកែ​រោងចក្រ ទាំង​២ មក​សម្របសម្រួល រហូតដល់​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ដដែល ទើប​ស្ងប់ស្ងាត់ រោងចក្រ អនុញ្ញាត​ឲ្យ​កម្មករ ចេញទៅ​ផ្ទះ ដើម្បី​ចាកចេញ ទៅ​ស្រុកកំណើត​រៀងខ្លួន ៕​v