ផ្តើម​យក​ពុំ​នួ​កដី​ចេញ​ពីបឹង​ស្នោ​ខណៈ​មានការ​ព្យាករណ៍​និង​មានកូន​រដូវប្រាំង​មួយ​

287
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បានចាប់ផ្តើម​បញ្ចូល​គ្រឿងចក្រ​កាយ​យក​ពុំ​នួ​កដី​ចំណែក​ខ្លះ​ដឹក​ចេញពី​តំបន់​ក្នុង​បឹង​ស្នោ ស្ថិត​នៅមុខ​តំបន់​រដ្ឋបាល​សាលាខេត្ត​បណ្តើរៗ​ហើយ ខណៈ​ផ្នែក​ជំនាញ​ព្យាករណ៍​ថា នៅ​ចុងខែ​នេះ​និង​មានកូន​រដូវប្រាំង​កើតឡើង​។​

​ការនាំយក​ពុំ​នួ​កដី​ចេញពី​តំបន់​បឹង​ធម្មជាតិ​នៅមុខ​តំបន់​រដ្ឋបាល​សាលាខេត្ត​នេះ​ខណៈ​តាម​ការ​ព្យាករ​របស់​ក្រសួង​ធន​ទឹក​និង​ឧ​ត្ត​និយម​បាន​ជូនដំណឹង​ថា​ដើមរដូវ​វស្សា​ឆ្នាំនេះ​មានកូន​រដូវប្រាំង​និង​កើតមាន​នៅក្នុង​សប្តាហ៍​ទី​៣​និង​សប្តាហ៍​ទី​៤​នៃ​ខែមិថុនា​និង​ស្របពេល​បឹង​ធម្មជាតិ​មួយ​នេះ​មានការ​រៀបចំ​ធ្វើបុណ្យ​មច្ឆជាតិ​នៅ​ថ្ងៃទី​១​ខែកក្កដា​ឈាន​មកដល់​ខាងមុខនេះ​។​

​លោក​ហេង​សេង​នាយរង​រដ្ឋបាល​ជលផល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​ពិធី​ទិវា​មឆ្ឆជា​តិ​នេះ​និង​មានកូន​ត្រី​ពូជ​ក្នុងស្រុក មាន​ប្រភេទ​កូន​ត្រី​ឆ្ពិន កូន​ត្រី​ព្រលូង កូន​ត្រី​កាហែ កូន​ត្រី​គន្ធ និង​កូន​ត្រី​ប្រា សរុប​ប្រមាណ ១​លាន​កូន និង​ព្រមទាំង​ប្រភេទ​វា​រី​សត្វ​កំពុង​រងគ្រោះ​ដូចជា​ត្រី​គល់រាំង អណ្តើក គ​ន្ធា​យ ចូលក្នុង​បឹង​នេះ​ផងដែរ​។​

​លោក​បញ្ជាក់ថា ទិវា​មច្ឆជាតិ​នៅ​ថ្ងៃ​ដើមខែ​កក្កដា​ខាងមុខនេះ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រំលឹកថា​ពុំ​នួ​កដី​ក្នុង​បឹង​ធម្មជាតិ​នេះ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​(​អតីត​)​បាន​ស្តារ​ពង្រីក​បឹង​រក្សា​ប្រភពទឹក​បន្ថែម​នូវ​រដូវប្រាំង​ឆ្នាំ​២០១៦​មិនបាន​បញ្ចប់​ទើប​នៅ​ឆ្នាំ​២០១៨​អនុវត្ត​បន្ត​និង​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​១​ពាន់​លាន​រៀល​។​តែ​កាលនោះ​មិនបាន​នាំយក​ពុំ​នួ​កដី​នេះ​ចេញ​ទេ​ដែល​ធ្វើឱ្យ​ខូច​សោ​ភ័​ណ្ឌ​ភាព​បឹង​ធម្មជាតិ​នេះ​និង​មានកា​រិះគន់​ពី​មហាជន​ក្នុង​តំបន់​៕S/​