ផ្ទាំងគំនូរ​របស់លោក​នី​កូ​ឡាស ដេ​ស្តែ​ល លក់បាន​តម្លៃ​កំណត់ត្រា ជាង ២២ លាន​ដុល្លារ

280
ចែករម្លែក

​ផ្ទាំងគំនូរ​ដ៏​មានតម្លៃ​មួយ​របស់លោក​នី​កូ​ឡាស ដេ​ស្តែ​ល (Nicolas de Stael) ត្រូវបាន​លក់​ក្នុងតម្លៃ ២០ លាន​អឺរ៉ូ (២២,២៤ លាន​ដុល្លារ​) នៅឯ​ការដេញថ្លៃ​របស់​ក្រុមហ៊ុន Christie’s កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ តុលា​ក្នុង​អ្វីដែល​អាចជា​ការឱ្យ​ថ្លៃ​បំផុត​សម្រាប់​គំនូរ​នៃ​ការប្រកួត​បាល់ទាត់​មួយ​នេះ​។​

​វា​ពិតជា​មានតម្លៃ​ខ្ពស់បំផុត​ដែល​ទទួលបាន​សម្រាប់​ផ្ទាំងគំនូរ​ដោយ​វិចិត្រករ​បារាំង​ដើមកំណើត​រុស្ស៊ី​រូបនេះ ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៥៥ ក្នុង​អាយុ ៤១ ឆ្នាំ​។​

​ផ្ទាំងគំនូរ​ឈ្មោះ Parc des Princes ដែល​គូរ​ក្នុង​ឆ្នាំ ១៩៥២ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានតម្លៃ​ចន្លោះ​ពី ១៨ លាន​ទៅ ២៥ លាន​ផោន (២០ លាន​ដុល្លារ ទៅ ២៧ លាន​ដុល្លារ​) ហើយ​ទើប​យកមក​ដាក់លក់​នៅ​លើ​ទីផ្សារ​ជា​លើកដំបូង​ប៉ុណ្ណោះ​។​

​គំនូរ​នេះ​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមគ្រួសារ​របស់​វិចិត្រករ​រូបនេះ ហើយ​ត្រូវបាន​ដាក់តាំង​បង្ហាញ​តែ​ប៉ុន្មាន​ដង​ទេ​៕ ដោយ៖ កញ្ញាដាលីស

ផ្ទាំងគំនូរ Parc des Princes លក់បាន​ជាង​២២​លាន​ដុល្លារ