ផ្ទុះ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ នៅ​ស្រុក​ព្រៃនប់​ម្តងទៀត បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​, អាជ្ញាធរ​និង​សមត្ថកិច្ច កំពុង​បញ្ចៀ​ស​អំពើ​ហិ​ង្សា​

305
ចែករម្លែក

ដោ​យ:​វណ្ណៈ​/​ព្រះសីហនុ​ ៖ អជ្ញាធរ​បាន​អះអាងថា​មាន ជន​អនាធិបតេយ្យ​កែន​កម្លាំង​បក្ខ​ពួកគេ​បាន ជាង​១០០​នាក់ ធ្វើ​សកម្មភាពបិទផ្លូវ​ជាតិ​លេខ​៤​ជា​លើក​ទី​២ ក្នុង​ជម្លោះ​ដណ្តើម​ដីធ្លី ក្នុងស្រុក​ព្រៃនប់នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​បាន​និយាយថា ជន​អនាធិបតេយ្យ បាននាំគ្នា​តវ៉ា​សាជាថ្មី​ម្តងទៀត ដោយ​យក​ដុំថ្ម​ធំៗ និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​អូ​ត្រាវ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​បាន​រិះគន់ថា ទង្វើរ​យក​ផ្លូវជាតិ​ធ្វើជា​ចំណាត់​ខ្មាំង​បែបនេះ​ជាការ​ខុសច្បាប់ ព្រោះនេះ​ជា​ផលប្រយោជន៍​បក្ខពួក​មិនមែនជា​ប្រយោជន៍​សង្គមជាតិ​នោះទេ។

​ជនរងគ្រោះ​ដោយសារ​ការកកស្ទះ​ចរាចរ​ណ៍ក្នុងករណី​ខាងលើ​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ជាបន្ទាន់ ។​

​មន្ត្រី​នេះ​ជា​ថ្ងៃទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់​នៅ​ឃុំ​បិត​ត្រាំ​ង ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាលពី​ម្សិលមិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ ​ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​បណ្តាញ ពត៌មាន​ថា ក្រោយ​មាន​ករណីនេះ​កើត​ឡើងជា​លើក​ទី​២ ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចុះ​ពន្យល់​ដល់​ពួកគាត់​បានចាប់ផ្តើម​ដក​ថយ ហើយ​ចរ​ចរណ៍​បាន​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ផងដែរ​។

​ហេតុការណ៍​នេះ លោកស្នងការ​អះអាងថា ក្រុម​អនាធិបតេយ្យ​ទាំងនោះ​ក៏បាន​ឆ្លៀត​ប្រើប្រាស់​អំពើហិង្សា ទៅលើ​សមត្ថកិច្ចដោយ​ចោល​ដុំថ្ម ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បាន​រក្សា​ភាព​អត់ធ្មត់​ជាទីបំផុត ដោះស្រាយ​ដោយ​សន្តិវិធី មិន​បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​នោះឡើយ​។​

​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ បានបញ្ជាក់​មកកាន់​ប​ណ្តា​ញ​ព័ត៌មានថា រាល់​ការ​បញ្ហាដីធ្លី អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តែងតែមាន​យន្តការ​ដោះស្រាយ តាម​ប្រព័ន្ធ​តុលាការ និង​តាម​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី ហើយ​ត្រូវ​បញ្ឈប់​សកម្មភាព​តវ៉ា​បិទផ្លូវ ឬ​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច ដែល​ទង្វើ​ខុសច្បាប់​ទាំងស្រុង ដូច្នេះ​សូម​ទទូច​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ងាក​មករក​ច្បាប់​ទើប​ជាការ​ប្រសើរ​។​

​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​ជូន​ដំណឹង​មួយ​អំពី​ការចុះ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ជាង​៦០០​ខ្នង នៅ​លើដី​ដែលមាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ចំណោត​អូរ​ត្រាវ ក្នុងភូមិ​ចំណោត​រាម ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់​។​

​ជុំវិញ​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​ថា សំណង់​ដែល​អាជ្ញាធរ​បាន​ចុះ​រុះរើ​ទាំងនោះ គឺ​ត្រូវបាន​ប្រជាជន​ដែល​មកពី​តំបន់ នានា​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត លួច សាងសង់​ដោយ​ខុសច្បាប់ នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ អាជ្ញាធរ​ឃុំ-ស្រុក និង​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​អប់រំ​ណែនាំ​ពួកគាត់ ជាច្រើនលើក​ច្រើនសារ ​ឲ្យ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនោះ​ចេញពី​ដី​កម្មសិទ្ធិ​អ្នកដទៃ​ព្រោះ​ជា​ទង្វើ​ខុសច្បាប់ ប៉ុន្តែ​ពួកគាត់​ទាំងនោះ​មិន​ស្តាប់​តាម​ការ ពន្យល់​ណែនាំ​របស់ អាជ្ញាធរ​ឡើយ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅតែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​កម្មសិទ្ធិឯកជន​ស្របច្បាប់ ដោយ​បន្ត​អនុវត្ត​វិធានការ​ច្បាប់ ទប់ស្កាត់​អំពើ​អនាធិបតេយ្យ​ទាំងឡាយ ដែលនាំឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កចលាចល​សង្គម​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​ដែល​បាន​ចូលទៅ​សង់​ខ្ទម​ដោយ​ខុសច្បាប់ នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិឯកជន ស្របច្បាប់​ទាំងឡាយ​ត្រូវ​បញ្ឈប់​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ជាបន្ទាន់ ព្រោះ​ជា​ទង្វើ​ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយ​ត្រូវ​ឈប់​ជឿ​តាម​ការឃោសនា ញុះ​ញ​ង​របស់​ពួក​មេ​ខ្យល់​ដែល​បាន​ដើរ​បំផុសបំផុល ដោយ​អះអាងថា​មានការ​បែងចែក​ដី និង​លក់​ដី​ជូន​ក្នុងតម្លៃ​ទាប​តទៅទៀត​។​

​ចំពោះ​ហេតុការណ៍​នេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផងដែរ រួមមាន​៖ ឈ្មោះ ខ្លូត តុ​សិ​តា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​ដូច​កន្លែងកើតហេតុ ដែល​ត្រូវ​ឃាត់ខ្លួន ដោយសារ​ការ​គប់​ដុំថ្ម និង​ប្រើ​ដំបង​វាយ​លើ​កំលាំង​សមត្ថកិច្ច​ចំរុះ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់ និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខរ​បរជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​៕​B/