ផ្ទុះ​ខ្លាំង​នៅ​កណ្តាល​ក្រុងប៉ារីស​បណ្តាលអោយ​របួស​មនុស្ស​មួយចំនួន តែ​ទំនងជា​បណ្តាលមកពី​លិច​ធ្លាយ​ហ្គាស​

383
ចែករម្លែក

​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ដោះស្រាយ​ជាមួយ​អគ្គិភ័យ​នៅ​ហាង​មួយ​នៅ​ក្រុងប៉ារីស​ក្រោយ​ការផ្ទុះ​ដ៏​ខ្លាំង​មួយ​ដែល​ក៏​បណ្តាលអោយមាន​មនុស្ស​រងរបួស​ជាច្រើន​នាក់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១២​មករា​នៅ​ផ្លូវ​Rue Trevise ។​

​ប៉ូលិស​ក្រុងប៉ារីស​និយាយថា​មនុស្ស​ជាច្រើន​នាក់​រងរបួស​ក្នុងការ​ផ្ទុះ​និង​អគ្គិភ័យ​នៅ​ហាង​នំប៉័ង​មួយ រីឯ​មូលហេតុ​ត្រូវគេ​ជឿថា​មកពី​លិច​ធ្លាយ​ហ្គាស​។​

​រថយន្ត​និង​អាគារ​បែកបាក់​ត្រូវបាន​ផ្សាយ​តាម​បណ្តាញ​សង្គម ខណៈ​ប៉ូលិស​ស្នើសុំ​ប្រជាជន​នៅ​ឆ្ងាយ​ពី​តំបន់​នោះ ដើម្បី​ទុកអោយ​សមត្ថកិច្ច​ធ្វើការ​។​

​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ចំពេល​បណ្តា​ទីក្រុង​បារាំង​កំពុង​ប្រឈម​នឹង​ការតវ៉ា​ប្រឆាំង​មួយ​ជុំ​ថ្មី​ទៀត​ពី​ចលនា​អាវកាក់​ពណ៌​លឿង និង​មានការ​ប្រយ័ត្នប្រយែង​អំពី​ការ​វាយ​​ប្រហារ​ភេរវកម្ម​៕​ដោយ​៖​វាសនា​