ផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​សម្លាប់​មនុស្ស​៦២ នាក់​

267
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​៦២ នាក់​បាន​ស្លាប់​និង​មនុស្ស​៣៦​នាក់​ផ្សេង​ទៀត​រងរបួស​ដោយសា​រការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅក្នុង​អំឡុង​ពេល​ការជួបជុំ​សូត្រធម៌ កាលពី​ថ្ងៃ​សុក្រ​​ទី​១៨​តុលា​នៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ។​

​ការផ្ទុះ​ដ៏​ខ្លាំង​នៅ​ខេត្ត​ណាន់​ហ្កា​ហា​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ បាន​បំផ្លាញ​ដំបូល​អាគារ​នៃ​វិហារ​នេះ​។​

​មិន​មាន​នរណា​ម្នាក់​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។​

​ការ​បំផ្ទុះ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​អង្គការសហប្រជាជាតិ​បាន​និយាយថា​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​បាន​ឈាន​ដល់​កម្រិត​​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​រដូវក្តៅ​នេះ​។​

​យោងតាម​អង្គការសហប្រជាជាតិ​ជន​ស៊ីវិល​បានឱ្យដឹងថា ជន​ស៊ីវិល​១.១៧៤ នាក់​ត្រូវបាន​សម្លាប់​នៅ​រវាង​ខែកក្កដា​និង​កញ្ញា ដែល​ជា​ការ​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​៣​ខែ​នេះ​​ចាប់តាំងពី​កំណត់​ត្រា​របស់​អង្គការសហប្រជាជាតិ​បានចាប់ផ្តើម​កាល​ពី​មួយ​ទសវត្សរ៍​កន្លង​ទៅ​៕​ដោយ​៖​វាសនា​

អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​ព្យេបន្ទាប់​ពីការ​បំផ្ទុះ​គ្រាប់បែកនៅ​វិហារ​អ៊ីស្លាម កាលពី​ថ្ងៃ​សុក្រ​