ផ្ទុះ​គ្រាប់បែក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​

3425
ចែករម្លែក

ស្ថានទូត​អាមេរិក​នៅ​ក្រុង​ប៉េកាំង​របស់​ចិន រង​ការផ្ទុះ​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កក្កដា ដោយ​ពួក​មន្ត្រី​បាន​អះអាងថា​វា​គឺជា​គ្រាប់បែក​ដែល​ត្រូវ​ចុច​អោយ​ផ្ទុះ​។​

​ជន​វាយប្រហារ​តែ​ម្នាក់​គត់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ចិន​នេះ​។​សាក្សី​បាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​ខ្លាំង​នៅ​រសៀល​នេះ​នៅមុន​ពេល​ពួក​មន្ត្រី​
​រាប់សិប​នាក់​ដើរកាត់​តំបន់​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​ម្នាក់​បាន​និយាយថា​” មានការ​ផ្ទុះ​នៅ​ម៉ោង​ប្រមាន​១​រសៀល​ក្នុង​ទីសាធារណៈ​នៅឯ​នាយ​ជ្រុង​ភាគ​អាគ្នេយ៍​នៃ​បរិវេណ​ស្ថានទូត​។​យោងតាម​នាយ​
​សន្តិសុខ​ស្ថានទូត មាន​មនុស្ស​ម្នាក់​ដែល​បាន​ចុច​អោយ​ផ្ទុះ​គ្រាប់បែក​។​ក្រៅពី​ជន​វាយប្រហារ មិនមាន​អ្នករងរបួស​ទេ​។​ប៉ូលិស​មូលដ្ឋាន​បាន​ប្រញាប់​មកកាន់​កន្លែង​
​កើតហេតុ​”​។​

​ប៉ូលិស​ក្រុង​ប៉េកាំង​បាន​អះអាងថា បុរស​វ័យ​២៦​ឆ្នាំ​មកពី​តំបន់​អ៊ិន​នឺ ម៉ុង​ហ្គោ​លី បាន​បំផ្ទុះ​គ្រាប់​នេះ​។​បុរស​នេះ​របួស​ដៃ​និង​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​។​

​ការផ្ទុះ​បណ្តាលអោយ​រង្គើរ​តំបន់​នេះ​នៅពេល​បុរស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចោល​គ្រាប់បែក​ផលិត​អាយ​ចូល​មាត់ទ្វារ​របង​ទូត​។​សារព័ត៌មាន​ចិន​បាន​និយាយ​
​ថា​បុរស​នេះ​មានបំណង​ចោល​គ្រឿងផ្ទុះ​ចូលក្នុង​ស្ថានទូត តែ​វា​បាន​ផ្ទុះ​មុន​ហោះ​ហួស​របង ដោយ​បណ្តាលអោយ​របួស​មនុស្ស​និង​ត្រូវ​រថយន្ត​ប៉ូលិស​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​សង្កាត់​ចាវ​យ៉ាង កន្លែង​ដែលមាន​ស្ថានទូត អាមេរិក ឥណ្ឌា អ៊ីស្រាអែល​និង​កូរ៉េខាងត្បូង​។​

​តាមពិតទៅ​ស្ថានទូត​អាមេរិក​មាន​សន្តិសុខ​មាំទាំ​ណាស់ រួមមាន​ជញ្ជាំង​កញ្ចក់​បាញ់​មិន​ធ្លុះ និង​ជា​បេសកកម្ម​ការទូត​ធំ​បំផុត​ទី​៣​នៅក្នុង​លោក បន្ទាប់ពី​នៅ​ក្រុង​បា​ដា​ត​និង យេ​រេ​វ៉ាន់​៕

​ប៉ូលិស​ពិនិត្យ​កន្លែង​ផ្ទុះ​នៅក្រៅ​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ប៉េកាំង​ខណៈ​អ្នកដំណើរ​នាំគ្នា​ថត​សែ​ល​ហ្វី​បង្ហោះ​ត​គ្នា​

​ជន​វាយប្រហារ​តែ​ម្នាក់​គត់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ចិន​នេះ​។​សាក្សី​បាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​ខ្លាំង​នៅ​រសៀល​នេះ​នៅមុន​ពេល​ពួក​មន្ត្រី​​រាប់សិប​នាក់​ដើរកាត់​តំបន់​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​ម្នាក់​បាន​និយាយថា​” មានការ​ផ្ទុះ​នៅ​ម៉ោង​ប្រមាន​១​រសៀល​ក្នុង​ទីសាធារណៈ​នៅឯ​នាយ​ជ្រុង​ភាគ​អាគ្នេយ៍​នៃ​បរិវេណ​ស្ថានទូត​។​យោងតាម​នាយ​​សន្តិសុខ​ស្ថានទូត មាន​មនុស្ស​ម្នាក់​ដែល​បាន​ចុច​អោយ​ផ្ទុះ​គ្រាប់បែក​។​ក្រៅពី​ជន​វាយប្រហារ មិនមាន​អ្នករងរបួស​ទេ​។​ប៉ូលិស​មូលដ្ឋាន​បាន​ប្រញាប់​មកកាន់​កន្លែង​
​កើតហេតុ​”​។​

​ប៉ូលិស​ក្រុង​ប៉េកាំង​បាន​អះអាងថា បុរស​វ័យ​២៦​ឆ្នាំ​មកពី​តំបន់​អ៊ិន​នឺ ម៉ុង​ហ្គោ​លី បាន​បំផ្ទុះ​គ្រាប់​នេះ​។​បុរស​នេះ​របួស​ដៃ​និង​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​។​

​ការផ្ទុះ​បណ្តាលអោយ​រង្គើរ​តំបន់​នេះ​នៅពេល​បុរស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចោល​គ្រាប់បែក​ផលិត​អាយ​ចូល​មាត់ទ្វារ​របង​ទូត​។​សារព័ត៌មាន​ចិន​បាន​និយាយ​​ថា​បុរស​នេះ​មានបំណង​ចោល​គ្រឿងផ្ទុះ​ចូលក្នុង​ស្ថានទូត តែ​វា​បាន​ផ្ទុះ​មុន​ហោះ​ហួស​របង ដោយ​បណ្តាលអោយ​របួស​មនុស្ស​និង​ត្រូវ​រថយន្ត​ប៉ូលិស​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​សង្កាត់​ចាវ​យ៉ាង កន្លែង​ដែលមាន​ស្ថានទូត អាមេរិក ឥណ្ឌា អ៊ីស្រាអែល​និង​កូរ៉េខាងត្បូង​។​

​តាមពិតទៅ​ស្ថានទូត​អាមេរិក​មាន​សន្តិសុខ​មាំទាំ​ណាស់ រួមមាន​ជញ្ជាំង​កញ្ចក់​បាញ់​មិន​ធ្លុះ និង​ជា​បេសកកម្ម​ការទូត​ធំ​បំផុត​ទី​៣​នៅក្នុង​លោក បន្ទាប់ពី​នៅ​ក្រុង​បា​ដា​ត​និង យេ​រេ​វ៉ាន់​៕ដោយ៖វាសនា

​ប៉ូលិស​ពិនិត្យ​កន្លែង​ផ្ទុះ​នៅក្រៅ​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ប៉េកាំង​ខណៈ​អ្នកដំណើរ​នាំគ្នា​ថត​សែ​ល​ហ្វី​បង្ហោះ​ត​គ្នា​