ផ្ទុះ​គ្រាប់​នៅ​ជិត​បន្ទាយ​រថក្រោះ ACO, ស្លាប់​២​នាក់ របួស​៣​នាក់​

1159
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា មាន​ករណី​ផ្ទុះ​គ្រាប់​នៅ​ជិត​បន្ទាយ​រថក្រោះ ACO ខេត្តកំពង់ស្ពឺ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់ និង​មនុស្ស​៣​នាក់​ទៀត​របួសស្រាល​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​អំពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ផ្ទុះ​បាន​នៅឡើយ​ទេ​។

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ឈ្មោះ អា​រុន ល្វី​បូ អាយុ​៤០​ឆ្នាំ ជនជាតិ​អូស្ត្រាលី និង​ឈ្មោះ កុយ ម៉ូត ។ ចំណែក​ជនរងគ្រោះ មានដូចជា ១.​ឈ្មោះ ប្រា ដា​វីត អាយុ​៤១​ឆ្នាំ ជនជាតិ​អូស្ត្រាលី ២.​ឈ្មោះ កុក សារិន និង​ទី​៣.​ឈ្មោះ ឡុង​៕L

#