ផ្ទុះ​គ្រាប់​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​

615
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​​:ភ្នំពេញ​: មាន​ករណី​ផ្ទុះ​គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែង​តែម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជិត ១០​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ គឺ​យាយ​និង​ចៅប្រុស ហើយ​ទីតាំង​ផ្ទុះ​គឺ​កន្លែង​ទិញ​-​លក់​អេតចាយ​។ មូលហេតុ​ផ្ទុះនោះ ដោយសារ​យក​គ្រាប់បែក​ក្រសាំង​ដំ​លក់​អេតចាយ​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំងពីរ​នាក់​។​

​ជនរងគ្រោះ​ឈ្មោះ ផង់ សុ​ភី ភេទ​ស្រី អាយុ ៦៥​ឆ្នាំ និង​ឈ្មោះ ឃួន បញ្ញា ភេទ​ប្រុស អាយុ ១០​ឆ្នាំ រស់នៅ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​៕ ល​/Ha