ផ្ទុះ​ឆេះ​ឃ្លាំ​គ្រាប់​យោធា​របស់​រុស្ស៊ី របួស​១២​នាក់ និង​បាត់​ខ្លួន​ម្នាក់

571
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៦​ខែសីហា​ថា ការផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅ​ឃ្លាំង​គ្រាប់​យោធា​មួយ នៅ​តំបន់​ស៊ី​បេរី បាន​ធ្វើឱ្យ​របួស​មនុស្ស​១២​នាក់​និង​បាត់​ខ្លួន​ម្នាក់​ហើយ​​បណ្តាលឱ្យ​មនុស្ស​ជាង​១៦.៥០០​នាក់ រត់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ។​

​អគ្គិភ័យ​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​ឃ្លាំង​គ្រាប់​មួយ​នៅ​ជិត​ទីក្រុង Achinsk នៅ​តំបន់​ស៊ី​បេរី ដោយ​បង្ក​ជា​ការផ្ទុះ​ដ៏​ខ្លាំង​អស់​រយៈពេល​ប្រហែល​១៦ ម៉ោង​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការផ្ទុះ​នេះ​បាន​ចប់​នៅ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​យន្តហោះ​ពន្លត់ភ្លើង​ច្រើន​គ្រឿង​បា​នឹក​ទឹក​ទៅ​ពន្លត់ភ្លើង​ឆេះ​នេះ​។​

​គេ​មិន​ទាន់​ដឹក​ពី​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នេះ ដោយសារ​ក្រុម​ម​ន្រី្ត​មិន​បាន​ប្រកាស​ភ្លាមៗ​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn

មនុស្ស​ជិត​១០​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀសចេញ​ចម្ងាយ​២០​គីឡូម៉ែត្រ​ជុំវិញ​ឃ្លាំង​ដែល​ផ្ទុះ​នេះ​