ផ្ទុះ​ធុង​ហ្គា​ង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រងរបួស​៤​នាក់​

858
ចែករម្លែក

ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: ហេតុការណ៍​ភ្ញាក់ផ្អើល បានកើត​ឡើង​ដោយសារ​តែមាន​ករណី​ផ្ទុះ​ធុង​ហ្គេ​ស នៅ​ភោជនីយដ្ឋាន​យីហោ “​ស៊ែរ​អ៊ី​ប៉ាន់​យ៉ាប​” បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​បាន​រងរបួស ក្នុងនោះ​មាន​ស្រី​១​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​វេលា​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក ស្ថិតនៅ ភោជនីយដ្ឋាន​យីហោ ស៊ែរ អ៊ី ប៉ាន់​យ៉ាប នៅ​ចំនុច​ផ្ទះ​លេខ​១៦E0 ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ មូលហេតុ​ផ្ទុះ​ធុង​ហ្គាស​។​

​បើតាម​សមត្ថកិច្ច​បាន​ប្រាប់ថា ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ចំនួន​០៤​នាក់​(​ស្រី​០១​នាក់​) ជនបរទេស​ចំនួន​០៣​នាក់ និង​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ភោជនីយដ្ឋាន មួយចំនួន និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦ គ្រឿង ក្រុម​អន្តរាគមន៍​ឡាន​ពន្លត់​អគ្គិភ័យ ជួយ​ពន្លត់​បាន​ភ្លាមៗ ដោយ​បាញ់​ទឹក​ឲ្យ​រលត់ទៅវិញ នៅវេលា​ម៉ោង ១០៖០០​នាទី​នា​ថ្ងៃ​ដដែល​។​

​ចំពោះ​មូលហេតុ តាម​ការបញ្ជាក់​ពី​បុគ្គលិក ក្នុង​ហាង មូលហេតុ គឺ​ខណៈ​ចុងភៅ​បើក​ហ្គាស​ចម្អិន​អាហារ ស្រាប់តែ​ផ្ទុះ​ធុង​ហ្គាស់ ទម្ងន់​៤៥​គីឡូ បណ្តាល​ឲ្យ​ឆាបឆេះ​ពី​ជាន់​ក្រោម​ដល់​ជាន់​ទី​១ និង​បណ្តាល​ឲ្យ​រងរបួស​មនុស្ស​៤​នាក់ តែម្តង ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក​កង់​បី ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕ ល​