ផ្ទុះ​នៅ​មន្ទីរពិសោធន៍​នៅ​សាកលវិទ្យាល័យ​ក្រុង​ប៉េកាំង បណ្តាលឱ្យ​និស្សិត​៣​នាក់​ស្លាប់​

661
ចែករម្លែក

​និស្សិត​៣​នាក់​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​នៅ​មន្ទីរពិសោធន៍​មួយ​នៅ​សាកលវិទ្យាល័យ​Beijing Jiaotong នៅ​ទីក្រុង​ក្រុង​ប៉េកាំង ។ នេះ​បើ​យោងតាម​អង្គភាព​ពន្លត់​អគ្គិ​​ភ័យ​ក្រុង​ប៉េកាំង​។​

​ការផ្ទុះ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ ខណៈដែល​ក្រុមនិស្សិត​មកពី​ផែនការ​ក្រុង​និង​វិស្វកម្ម​ផ្នែក​បរិស្ថាន​បានធ្វើ​ពិសោធន៍​ទឹក​កខ្វក់​នៅក្នុង​អគារ​មន្ទីរ​​ពិសោធន៍​នៅ​សកល​វិទ្យាល័យ​នេះ​។

​ការផ្ទុះ​នេះ បាន​បង្កឱ្យមាន​អគ្គិភ័យ​ឆាបឆេះ ដែល​បាន​បណ្តាល​ឱ្យស្លាប់​និស្សិត​៣​នាក់​ដែល​បាន​ចូលរួម​ការពិសោធន៍​នេះ​។​

​ទោះ​យ៉ាងនេះ​ក្តី​មូលហេតុ​នៃ​ការផ្ទុះ​នេះ មិនទាន់​ត្រូវបាន​កំណត់​ច្បាស់​នៅឡើយ​ទេ ខណៈដែល​ក្រុម​អាជ្ញាធរ​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​៕ដោយ៖សុខា/SN

ការផ្ទុះ​នេះ​បាន​កើតឡើង​រយៈពេល​តែ​មួយខែ​បន្ទាប់ពី​ការផ្ទុះ​នៅ​កន្លែង​ពិសោធន៍​មួយទៀត​នៅ​សកល​វិទ្យាល័យ​ណាន់​នី​ញ ដែល​បណ្តាលអោយ​របួស​សាស្ត្រាចារ្យ​ម្នាក់​

#