ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​នៅ​ចិន ស្លាប់​៥​នាក់​និង​របួស​៨៩​នាក់​

1038
ចែករម្លែក

ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​៥​ខែកក្កដា​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥​នាក់ បាន​ស្លាប់​និង​៨៩​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​នៅ​ចិន​ភាគ​ឦសាន ។​

ការផ្ទុះ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​សុង​យួន ក្នុង​ខេត្ត​ជី​លីន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ បាន​និយាយថា ក្រុមកម្មករ​បាន​កំពុង​ជួសជុល​កន្លែង​លេច​ធ្លាយ​ឧស្ម័ន​មួយ​ចេញពី​បំពង់​បង្ហូរ​ឧស្ម័ន​នេះ នៅពេលដែល​ហេតុការណ៍​បានកើត​ឡើង និង​បាន​និយាយថា ការផ្ទុះ​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ពួក​អ្នកជំងឺ​និង​បុគ្គលិក​នៅ​មន្ទីរពេទ្យ​មួយ​នៅក្បែរនោះ ប៉ុន្តែ មិនមាន​សេចក្តីលម្អិត​បន្ថែមទៀត​នោះទេ​។​

ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ បាន​រាយការណ៍​ថា កិច្ច​ខំប្រឹងប្រែង​សង្គ្រោះ បាន​កំពុង​ប្រព្រឹត្តទៅ ហើយ​ការស៊ើបអង្កេត ត្រូវបាន​ធ្វើឡើង​៕ ​ដោយ ៖សុខា

ការផ្ទុះ​នេះ បានកើត​ឡើង កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​សុង​យួន​ក្នុង​ខេត្ត​ជី​លីន ប្រទេស​ចិន