ផ្ទុះ​ភ្នំភ្លើង​នៅ​ឥណ្ឌូនេស៊ី បាញ់​ផេះ​ឡើងលើ​មេឃ​ដល់​កម្ពស់​ជិត ៨ គីឡូម៉ែត្រ​

595
ចែករម្លែក
  • 57
    Shares

​ភ្នំភ្លើង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ទុះឡើង​ដោយ​បញ្ជូន​ពពក​ផេះ​ក្រាស់ឃ្មឹក​ទៅលើ​មេឃ​រហូតដល់​កម្ពស់ ៧.៦២០ ម៉ែត្រ​។​

​ភ្នំ​សូ​ពូ​តាន (Soputan) ដែលមាន​កម្ពស់ ១.៧៨៤ ម៉ែត្រ​នៅ​តំបន់​មីណា​ហា​សា​នៅ​ភាគ​ខាងជើង​នៃ​កោះ​ស៊ូ​ឡា​វេ​ស៊ី បាន​ផ្ទុះឡើង​២​ដង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦​ធ្នូ​។​

ភ្នំ​សូ​ពូ​តាន​ផ្ទុះ​បញ្ជូន​ផេះ​ឡើងលើ​មេឃ​រហូតដល់​កម្ពស់ ៧.៦២០ ម៉ែត្រ

​តំបន់​ហាម​ចូល​ប្រវែង ៤ គីឡូម៉ែត្រ​ត្រូវបាន​អនុវត្ត​នៅ​ជុំវិញ​ភ្នំ​នេះ ខណៈដែល​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិព្រមាន​អ្នកស្រុក​ឱ្យ​គេច​ពី​ភ្នំ​នេះ​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក​ស៊ូ​តូ​ប៉ូ ពួ​វ៉ូ នូ​ហ្គ្រោ​ហូ បាន​និយាយថា ផេះ​និង​កម្អែល​ក្តៅ​អាច​ហូរ​ចុះ​ពី​ជម្រាល​ភ្នំភ្លើង​និង​គំរាមកំហែង​ដល់​ទន្លេ​នៅ​ជុំវិញ​ភ្នំ​។​

ភ្នំ​សូ​ពូ​តាន​ផ្ទុះ​បញ្ជូន​ផេះ​ឡើងលើ​មេឃ​រហូតដល់​កម្ពស់ ៧.៦២០ ម៉ែត្រ
ភ្នំ​សូ​ពូ​តាន​ផ្ទុះ​បញ្ជូន​ផេះ​ឡើងលើ​មេឃ​រហូតដល់​កម្ពស់ ៧.៦២០ ម៉ែត្រ

​អ្នកស្រុក​ក៏ត្រូវ​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់​នៅក្នុង​ករណី​មាន​ផេះ​ធ្លាក់​បាចសាច​ផងដែរ ខណៈ​អាជ្ញាធរ​បាន​រក្សា​កម្រិត​ព្រមាន​របស់​ភ្នំភ្លើង​នេះ​នៅ​កម្រិត​ខ្ពស់បំផុត​ទី​២​។​

​ភ្នំ​សូ​ពូ​តាន ដែលមាន​កម្ពស់ ១.៧៨៤ ម៉ែត្រ គឺជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​សកម្ម​ជាង ១២០ នៅ​ឥណ្ឌូណេស៊ី​។​

​ឥណ្ឌូណេស៊ី​ដែលជា​ប្រជុំ​កោះ​នៃ​ប្រជាជន​ជាង ២៦០ លាន​នាក់​គឺ​ងាយ​នឹងមាន​ការរញ្ជួយ​ដី​និង​ការផ្ទុះ​ភ្នំភ្លើង ដោយសារតែ​ទីតាំង​របស់​ប្រទេស​នេះ​ស្ថិតនៅលើ “​ខ្សែក្រវាត់​ភ្នំភ្លើង​” ប៉ាស៊ីហ្វិក​៕ ដោយ៖ កញ្ញាដាលីស

ភ្នំ​សូ​ពូ​តាន​ផ្ទុះ​បញ្ជូន​ផេះ​ឡើងលើ​មេឃ​រហូតដល់​កម្ពស់ ៧.៦២០ ម៉ែត្រ