ផ្ទុះ​រោងចក្រ​ហ្គាស​មួយ​នៅ​ចិន​កណ្តាល​ សម្លាប់​មនុស្ស​១០​នាក់​

325
ចែករម្លែក

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​កក្កដា​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​រោងចក្រ​ហ្គាស​មួយ​នៅ​ចិន​កណ្តាល​បាន​កើន​ដល់​១០​នាក់​។​

​មនុស្ស​១៩​នាក់​ទៀត បាន​រង​របួសធ្ងន់​និង​៥​នាក់​កំពុង​បាត់​ខ្លួន ,​នេះ​បើ​តាម​នាយកដ្ឋាន​សាធារណៈ​ក្រុង​សាន់​មេន​ស៊ា បាន​និយាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​។​

​ការផ្ទុះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ​នៅ​ក្រុង​យី​ម៉ា ក្នុង​ខេត្ត​ហេ​ណាន បាន​បំបែក​កញ្ចក់​បង្អួច​និង​ធ្វើឲ្យរ​បើកទ្វារ​ក្នុង​អគារ​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​វា ។​យី​ម៉ា ជា​ផ្នែក​នៃ​ទីក្រុង​​សាន់​មេន​ស៊ា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ បា​និយាយថា ការផ្ទុះ​បាន​កើតឡើង​នៅ​ក្រុមហ៊ុន Henan Coal Gas (Group) និង​ផលិតកម្ម​ទាំងអស់​ត្រូវបាន​បញ្ឈប់​។​

​ចិន​ធ្លាប់​ជួប​ឧបទ្ទវហេតុ​ឧស្សាហកម្ម​ជា​ញឹកញាប់​ ទោះជា​រដ្ឋាភិបាលកណ្តាល​បញ្ជា​ឲ្យ​ធ្វើ​ប្រសើរឡើង​សុវត្ថិភាព​នៅ​តាម​រោងចក្រ​និង​អណ្តូងរ៉ែ​។​កាលពី​ខែ​មីនា មនុស្ស​ជាង​៦០​នាក់​បាន​ស្លាប់​ក្នុង​ការផ្ទុះ​រោងចក្រ​គីមី​មួយ​នៅក្នុង​ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​។​

​ក្នុងចំណោម​គ្រោះថ្នាក់​ឧស្សាហកម្ម​អាក្រក់​បំផុត​នៅ​ចិន ការផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏​ខ្លាំង​មួយ​នៅ​ឆ្នាំ​២០១៥ បាន​ស្លាប់​មនុស្ស​១៧៣​នាក់​នៅ​ក្រុង​ទៀន​ជីន​៕​ដោយ​៖​វាសនា​/Ha

​អ្នកស្រុក​ចង្អុល​ទៅកាន់​រថយន្ត​ខូចខាត​ដោយ​ការ​រលំ​បង្គោល​ភ្លើង​សង្កត់​ដោយ​កម្លាំង​ផ្ទុះ​នៅ​រោងចក្រ​ក្នុង​ក្រុង​យី​ម៉ា​កាលពី​ថ្ងៃ​២០​កក្កដា​