ផ្ទុះ​អណ្តូងរ៉ែ​នៅ​ចិន​សម្លាប់​មនុស្ស​១១​នាក់​

899
ចែករម្លែក

​រថយន្ត​ដឹក​គ្រឿងផ្ទុះ​មួយ បាន​ផ្ទុះ​នៅ​ជិត​ច្រកចូល​ទៅក្នុង​អណ្តូងរ៉ែ​ដែក​មួយ​នៅ​ភាគ​ឦសាន​នៃ ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​ដោយបាន​សម្លាប់​មនុស្ស​១១​នាក់​​របួស​៩​នាក់​និង​មនុស្ស​២៥​នាក់​ផ្សេងទៀត​បានជា​ប់ នៅក្នុង​អណ្តូងរ៉ែ​នេះ ។​

​យោងតាម​ទូរទស្សន៍​រដ្ឋ CCTV​បានឱ្យដឹងថា ជនរងគ្រោះ​២៣​នាក់​ដែល​បាន​ជាប់​នៅក្នុង​អណ្ដូងរ៉ែ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Huamei Group នៅ​ខេត្ត Liaoning អាច​និយាយ​ទាក់ទង​បានជា​មួយក្រុម​អ្នក​ជួយសង្គ្រោះ​។​

​ទូរទស្សន៍​រដ្ឋ​CCTV បាន​និយាយថា​ពួកកម្មករ​បាន​កំពុង​ជីក​រ៉ែ​មួយ នៅពេល​រថយន្ត​ដឹក​គ្រឿងផ្ទុះ​នេះ បាន​ផ្ទុះឡើង នៅពេល​ល្ងាច​ថ្ងៃ​អង្គារ នៅ​ជិត​ច្រក​អណ្តូងរ៉ែ​នេះ ។

​ទូរទស្សន៍​នេះ​បាន​និយាយថា ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​និង​រដ្ឋាភិបាល​ក្នុង​តំបន់ នៃ​ទីក្រុង​Benxi​ដែល​ការផ្ទុះ​នេះ​បាន​កើតឡើង​នោះ កំពុងធ្វើការ​សង្គ្រោះ​៕ដោយ៖សុខា/sn