ផ្ទុះ Power Bank ផ្អើល​ពេញ​យន្តហោះ​ព្រុយ​ណេ តែ​ពុំមាន​នរណាម្នាក់​រងរ​បួស​ទេ​

425
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ព្រុយ​ណេ​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​ថា អ្នកដំណើរ​និង​អាកាសយានិក​នៃ​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ព្រុយ​ណេ (RB) កន្លែង​ដែល​ផ្ទុះ Power Bank នៅ​ពាក់កណ្តាល​អាកាស​នោះ ពុំបាន​រងរបួស​អ្វី​នោះទេ​។​

​ឧបទ្ទវ​ហេតុនេះ​ត្រូវ​បានដឹង​ជា​សាធារណៈ​លើកដំបូង នៅពេល​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានបង្ហាញ​វីដេអូ​និង​រូបភាព​ពី​ឧបទ្ទវ​ហេតុនេះ ដែលមាន​អ្នក​ចែករំលែក​ត​គ្នា​ជាង ៤.៤០០ ដង​។​

​វីដេអូ​និង​រូបភាព​បានបង្ហាញ​កាប៊ីន​យន្តហោះ​ពោរពេញ​ទៅដោយ​ផ្សែង​និង​អ្នកដំណើរ​គ្រប​ច្រមុះ​និង​មុខ​របស់​ពួកគេ ខណៈ​អ្នកបម្រើ​លើ​យន្តហោះ​បាន​ពន្លត់ភ្លើង​នោះ​ដោយ​អារម្មណ៍​នឹងធឹង​មិន​ចលាចល​។​

​ក្នុង​ផុស​ហ្វេ​ស​ប៊ុ​ក​នោះ អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស ងូ ហោ​ន​ហួ ក៏បាន​សរសើរ​អាកាស​យានិក​របស់ RB ចំពោះ​ទំនួល​ខុសត្រូវ​ពោរពេញ​ដោយ​វិជ្ជាជីវៈ ខណៈពេល​កំពុង​ដោះស្រាយ​បញ្ហា​។

​ជើងហោះហើរ BI636 បាន​កំពុងធ្វើដំណើរ​ពី​ហុងកុង​ទៅ​ទីក្រុង​បាន​ដា​ស៊េរី​បេ​ហ្គា​វ៉ាន់ និង​ចុះចត​នៅ​គោលដៅ​ដោយ​សុវត្ថិភាព​និង​តាម​កាលកំណត់​៕ ដោយ៖ កញ្ញាដាលីស

ផ្សែងហុយ​ពេញ​យន្តហោះ ក្រោយ​ផ្ទុះ Power Bank លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ព្រុយ​ណេ
#