ផ្ទេរតំណែង​ប្រធាន​ក្រុម​អនុ​ពន្ធ​យោធា​ប្រចាំ​នៅ​កម្ពុជា​

1037
ចែករម្លែក
  • 130
    Shares

ដោយៈ យោធិន / ភ្នំពេញៈ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សាន់ វេ​យ ក្រុងភ្នំពេញ អនុ​ពន្ធ​យោធា និង​សេនា​នុព​ន្ធ នៃ​បណ្តា​ប្រទេស​ជា​មិត្ត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបប្រជុំគ្នា​ដំណើរការ​ប្រារព្ធ​ពិធី​ផ្ទេរតំណែង​ប្រធាន​អនុ​ពន្ធ​យោធា​ប្រចាំ​នៅ​កម្ពុជា ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផាត វិបុល​សុភ័ក្ត្រ អគ្គនាយករង អគ្គ នាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ក្រសួងការពារជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត វិបុល​សុភ​ក្ត្រ ទទួល និង​ប្រគល់​ដាវ​ជា​និមិត្តរូប​ក្នុងការ​ផ្ទេរដំណែង​ប្រធាន​ក្រុម​អនុ​ពន្ធ​យោធា​ប្រចាំ​នៅ​កម្ពុជា​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត​វិបុល​សុ័​ក្ត្រ បាន​វាយតម្លៃ​ខ្ពស់​ពី​សកម្មភាព​ការងារ​ទំនាក់ទំនង​ល្អប្រសើរ​ក្រោម​ការចាត់ចែង​ពី​សំណាក់​លោករ​វ​សេនីយ៍​ឯក ស៊ូ​ណា​រី​យោ ក្នុង​មួយរយៈ​កាល នៃ​ការទទួល​បន្ទុក​ក្នុង​អណ​ត្តិ​ជា​ប្រធាន​ក្រុម​អនុ​ពន្ធ​យោធា ដោយបាន​បង្កលក្ខណៈ​ស​ម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនភាព លើ​វិស័យ​ការងារ​ការទូត​យោធា នៃ​បណ្តា​ប្រទេស​នានា​ជា​មិត្ត​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​ជា​និមិត្តរូប​ក្នុងការ​ផ្ទេរ ប្រគល់​ដំណែង​ប្រធាន​អនុ​ពន្ធ​យោធា​នាឱកាស​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត​វិបុល​សុ័​ក្ត្រ បានទទួល​ដាវ​ជា​និម្មិត​រូប​ក្នុង​ការផ្ទេរ ប្រគល់​ដំណែង​ពី​លោក​វរសេនីយ៍ឯក ស៊ូ​ណា​រី​យោ អនុ​ពន្ធ​យោធា ឥណ្ឌូនេស៊ី ដែល​បញ្ចប់​អណ​ត្តិ​ជា​ប្រធាន​ក្រុម​សេនា​នុព​ន្ធ​ប្រចាំ​នៅ​កម្ពុជា ប្រគល់​ជូនទៅ​លោក​វរសេនីយ៍ឯក ស៊ូ​រ៉ា​យុទ្ធ ប៊ុន​យូ សេនា​នុព​ន្ធ​ថៃ​ប្រចាំ​កម្ពុជា កាន់ដំណែង​ជា​ប្រធាន​ក្រុម​អនុ​ពន្ធ​យោធា​ចាប់ពី​ពេល​បច្ចុប្បន្ននេះ​តទៅ​។​

​ការ​កាន់តំណែង​ជា​ប្រធាន​ក្រុម​អនុ​ពន្ធ​យោធា​ប្រចាំ​នៅ​កម្ពុជា គឺធ្វើឡើង​សំដៅ​ទៅលើ​មន្ត្រីការទូត​យោធា​ប្រចាំ​នៅ​កម្ពុជា ដែលមាន​វ័យ​ចំណាស់​ជាងគេ និង​បំពេញការងារ​ការទូត​យោធា​ប្រចាំ​កម្ពុជា​រយៈពេល​ច្រើន​ឆ្នាំ​។​

​បើតាម​ការលើកឡើង​ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឡា​ច ឆឺ​ន នាយករង​នាយកដ្ឋាន​ទាក់ទង​ការបរទេស​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា អណ​ត្តិ​ក្នុងការ​តែងតាំង​ប្រធាន​ក្រុម​សេនា​នុព​ន្ធ​ប្រចាំ​នៅ​កម្ពុជា ពុំមាន​ការកំណត់​ពី​រយៈពេល​ឡើយ ប៉ុន្តែ​មុខដំណែង​ខាងលើនេះ​អាចមាន​រយៈពេល​ក្នុង​ចន្លោះ​ពីមួយ​ឆ្នាំ ទៅ​បី​ឆ្នាំ អាស្រ័យទៅលើ​អណ​ត្តិ​ការងារ​ការទូត​យោធា​របស់​អនុ​ពន្ធ​យោធា​ប្រទេស​នីមួយៗ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ មន្ត្រី​យោធា​ជាន់ខ្ពស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ដំណើរ​វិវត្តន៍​របស់​ក​ង​យោធា​មួក​ខៀវ​កម្ពុជា ក្នុង​កិច្ច​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិរ​យៈ​ពេល​ជាង​១០​ឆ្នាំ ប្រកបដោយ​ជោគជ័យ​ជូន​ដល់​បណ្តា​មន្ត្រីការទូត​យោធា​ប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕ ល​

​មន្ត្រី​យោធា​ជាន់ខ្ពស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​ដំណើរ​ការវិវត្ត​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​។​