ផ្ទេរលោក ចាន់ ចេស្តា ចេញពី​អភិបាល​ខេត្តកំពត ដាក់​លោក​ជាវ តា​យ ជំនួស​វិញ​

296

(​ភ្នំពេញ​) ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២ ខែមករា ដើមឆ្នាំ​២០១៨​បានចេញ​ព្រះ​​រាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច លោក ចាន់ ចេស្តា ពី​អភិបាល​ខេត្តកំពត ឲ្យ​ទៅ​បម្រើ​ក្របខ័ណ្ឌ​ដើម​វិញ​នៅ​ក្រសួងកសិកម្ម​ដោយ​ជំនួស​​វិញ លោក ជាវ តា​យ ជា​អភិបាល​ខេត្តកំពត​ថ្មី​។​
​ ​
​យោងតាម​ព្រះរាជក្រឹត្យ បានសម្រេច​ថា “​មាត្រា​១ ផ្ទេរ​ភារកិច្ច​ឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤​នៃ​ក្របខ័ណ្ឌ​មន្ត្រី​​គ្រប់គ្រង​រដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​​វិញ​។ ឯ​មាត្រា​២ តែងតាំង​ឯកឧត្តម ជាវ តា​យ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត​”៕​ដោយ​៖​វិបុល​/snលោក ចាន់ ចេស្តា លោក​ជាវ តា​យ