ផ្ទេ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​

181
ចែករម្លែក

ដោយៈ​ចាន់តូ​ភ្នំពេញ​៖​មន្ត្រី​នគរបាលជាតិ​ចំណុះ​ការិយាល័យ​ជំនាញ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ពិធី​នេះ​ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​ទទួលបន្ទុក​ធនធានមនុស្ស លោក​វរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យ​បុគ្គលិក លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​លោកនាយ​ផ្នែក​លោកនាយ​ប៉ុស្ដិ៍​និង​ចូលរួម​ពី​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ជាច្រើនរូប​ទៀត ។​

​គុណបំណាច់​នៃ​ការងារ​បម្រើ​ជាតិ​មាតុភូមិ​បំរើ​ប្រជាពលរដ្ឋ​ធ្វើការ​កែសម្រួល​មន្ត្រីនគរបាល​ចំណុះ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​នៅពេលនេះ​មាន​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ ថ្នាក់​អនុសេនីយ៍ឯក ថ្នាក់​អនុសេនីយ៍ទោ និង​ថ្នាក់​អនុសេនីយ៍ត្រី ។​

​លោកស្នងការ​រង​បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​មន្ត្រីនគរបាល​បាល​ជាតិ នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ចំណុះ​នៃ​ស្នងការ​នគរបាល​រាជ​ធា​ភ្នំពេញ​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ បម្រើ​ប្រជាពលរដ្ឋ​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់ ៕S/​