ផ្ទះមួយ​កន្លែង​ត្រូវគេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ជាង ៤០០​លាន​ដុល្លារ​

460

​ផ្ទះ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ត្រូវបាន​គេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ​៤១៩​លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​ភូមិគ្រឹះ​ឈ្មោះ​Villa Les Cèdres​ដែលមាន​បន្ទប់​គេង​ចំនួន​១៤​និង​សាងសង់​នៅលើ​ផ្ទៃដី ១៤១.៦៤០ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ប្រទេស​បារាំង​ភាគខាងត្បូង​នេះ​ត្រូវបាន​សាងសង់​តាំងពី​១៨៧​ឆ្នាំមុន​មកម្ល៉េះ​។​

​សូមបញ្ជាក់ថា ភូមិគ្រឹះ​នេះ​ធ្លាប់ជា​កម្មសិទ្ធិ​របស់​ម​ហា​ក្សត្រ ឡេ​អូ​ប៉ូល ទី​២ (Leopold II) នៃ​ប្រទេស​បែលហ្ស៊ិក ដែល​បាន​ទិញ​វា​អម​ជាមួយ​ឆ្នេរសមុទ្រ Saint-Jean-Cap-Ferrat នៅ​ឆ្នាំ​១៩០៤​។​
​ប៉ុន្តែ​ក្រោយមកទៀត​វា​បាន​ក្លាយជា​កម្មសិទ្ធិ​រប​ស់​ចៅសង្កាត់ Villefranche-sur-Mer​នៃ​ប្រទេស​បារាំង ហើយ​វា​ត្រូវបាន​ប្រើប្រាស់​ជា​ចម្ការ​ដើម​ប្រេង​អូ​លីវ​។

​តោះ​ទាំងអស់គ្នា​! បើ​ចង់ដឹង​កាន់តែច្បាស់​ថា​តើ​ភូមិគ្រឹះ​បុរាណ​តម្លៃ​មហាសាល​នេះ​ស្រស់ស្អាត​ប៉ុណ្ណា និង​គួរឱ្យ​ចង់​រស់នៅ​ប៉ុណ្ណា សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម​