ផ្ទះមួយ​នៅ​អាមេរិក​ទទួល​វិ​ក័យ​ប​ត្រ​ភ្លើង ជិត ៣ ពាន់​លាន​ដុល្លារ​

240

​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ា​រី ហូ​រ៉ូ​មែន​ស្គី (Mary Horomanski) អាយុ ៥៨ ឆ្នាំ​ដែល​រស់នៅក្នុង​រដ្ឋ ផេ​ន​ស៊ី​ល​វេ​នៀ (Pennsylvanian) សហរដ្ឋអាមេរិក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះវិក្កយបត្រ​ភ្លើង​ផ្ទះ​របស់គាត់​។

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ បាន​ចុះផ្សាយ​ថា ស្ត្រី​ខាងលើ​ត្រូវបាន​ក្រុម​ផ្គត់ផ្គង់​អគ្គិសនី ចេញ​វិក្កយបត្រ​ភ្លើង​ផ្ទះ​របស់គាត់​រហូតដល់​ទៅ ២៨៤ ពាន់​លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ដោយ​ឃើញ​បែប​នោះ ហើយ​មានការ​ងឿងឆ្ងល់ ព្រមទាំង​មិន​អស់ចិត្ត កូនប្រុស​របស់គាត់​បា​ន ទាក់ទង​ភ្លាមៗ​ទៅ​ក្រុមហ៊ុន ហើយ​គេ​ក៏​ប្រាប់ថា វា​ជា​កំហុស​អ​ចេតនា​។

​តាមពិត​ចំនួន​ជាក់ស្តែង​គឺ​ត្រឹមតែ ២៨៤,៤៦ ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​បាន​និយាយថា ពួកគេ​មិន​ប្រាកដថា​អ្វី​បណ្តាលឱ្យមាន​កំហុស​នេះ​ទេ​៕ ប្រែ​សម្រួលៈ ខុម​