ផ្ទះសំណាក់​អវកាស​បញ្ចុះតម្លៃ​នៅត្រឹម ១១ ដុល្លារ​ក្នុង​មួយ​យប់​

301
ចែករម្លែក

ផ្ទះសំណាក់​បែប​អវកាស​ទាំងនេះ​ពិតជា​ចម្លែកៗ​ខុសគេ ចំណែកឯ​តម្លៃ​ក៏​ថោក​ខ្លាំង​ខុស គេ​នឹកស្មាន​មិន​ដល់​ដែរ​។
​ ​
ដើម្បី​អបអរ​ខួប ៥០ ឆ្នាំ​ដែល​យាន​អា​ប៉ូ​ឡូ ១១ (Apollo 11) បាន​ចុះចត​លើ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​១៩៦៩ ផ្ទះសំណាក់​ចម្លែកៗ​បែប​អវកាស​ចំនួន ៥​បាន​បញ្ចុះ តម្លៃ​ទាប​មក​នៅត្រឹមតែ ១១ ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​។​
​ ​
ផ្ទះសំណាក់​ទាំងនោះ​មានឈ្មោះ​ដូចជា Apollo 11 Spaceship នៅ​បឹង ពូ​កាគី (Pukaki) ប្រទេស​នូ​វែ​ល​សេ​ឡង់ UFO Futuro នៅ​រ៉េដ​បឺស (Redberth) ប្រទេស​អង់គ្លេស Moon Camp នៅ​ចូ​ស័​រ ទ្រី (Joshua Tree) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក Unique and secluded airship នៅ​ប្រទេស​ស្កុ​តលែ​ន និង Architect’s off-grid stargazing នៅ​ថ្វិ​ន ធី​ណា​ញ ផាម (Twentynine Palms) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​៕ ប្រែ​សម្រួលៈ ខុម