ផ្ទះ​ឈើ​ថ្ម​ក្រោម​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ប​ផ្លាញ​ទាំងស្រុង​

446
ចែករម្លែក
  • 2
    Shares

ដោយ​:​សន សក្តា​/កំពង់ឆ្នាំង​ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី១៩ កុ​ម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ខ្ទុំ ឃុំ​ឈូ​លស ស្រុក​កំ​ព​ហម​ត្រឡាច ខេត្ត​កំពង​ឆ្នាំង។

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ឯល ហូ​សាន់​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ទាំ ហ្វា​ស់​អ៊ុ​សះ រស់នៅក្នុង​ភូមិ​ឃុំ​កើ​ត​ហេតុ​ខាងលើ​។ ផ្ទះ​ដែល​ឆេះ​នេះ មាន​ទំ​ហំ៨
​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង ជញ្ជាំង​ក្តារ សម្ភា​រះ​ក្នុងផ្ទះ​ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​។​

​ក្នុង​ហេតុ​ការ​គ្រោះ​អគ្គី​ភ​យ័​ខាង​លើ​នេះ​ សមត្ថកិច្ច​ប្រើ​ប្រាស់​រថយន្ត​ពន្លុត​អគ្គិភ័យ​ចំនួន​២​គ្រឿងក្នុង​ការអន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ទើ​ប​ភ្លើង​មិនអាច​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​។ ចំពោះ​មូលហេតុ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា បណ្តា​ម​មកពីទុស្សេ​ខ្សែ​ភ្លើ​ង៕B/​