ផ្ទះ​ទេវតា​គណបក្ស​ប្រជាជន​បានប្រគល់​ជូន​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​ត្បែងមានជ័យ

375
ចែករម្លែក
  • 222
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដាស​មា​ជិ​ល​គណកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណកម្មាធិការ​គណ​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក​ស័ង្កសី ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ជូន​គ្រួសារ​ក្រីក្រ​ខ្វះខាត​។​ប្តី​ឈ្មោះ ខិត ខេ​ម អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ ម៉ៅ រដ្ឋ អាយុ​៣៨​ឆ្នាំ មានកូន​៦​នាក់​រស់នៅ​ឃុំ​បុស្ស​ធំ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​

​លោក​ប្រធាន​មានប្រសាសន៍ថា​ទីណា​មានការ​លំបាក​ទីនោះ​តែងមាន​គណបក្ស​ប្រជាជន​កម្ពុជា រួមសុខ​រួមទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង ក្រោម​គោលនយោបាយ និង​មាគ៌ា​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វ​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេ​ជោ​ហ៊ុនសែន​។​

យើង​ទទួលបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ជាក់ស្តែង​មិន​ត្រឹមតែ​ប្រគល់ជូន​ពេលនេះ​ទេ​កន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​បានប្រគល់​ផ្ទះ​ទេវតា​ជាច្រើន​ខ្នង​នៅតាម​បណ្តា​ក្រុង ស្រុក ទូទាំង​ខេត្ត​។​

​លោក​ប្រធាន​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​គ្រួសារ​ដែល​ត្រូវ​ទទួលបាន​ផ្ទះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​បង្កបង្កើនផល​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ហើយ​កុំ​ជឿ​ការ​ញ៉ុះ​ញ៉​ង់​ផ្សេង​ពី​ជន​អគតិ​។​ក្នុងឱកាស​នោះដែរ​ក៏បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​ថវិកា​មួយចំនួន​ជូន​គ្រួសារ​ក្រីក្រ​នោះ​ផងដែរ​៕S/​