ផ្ទះ​បណ្ដែត​ទឹកជា​ច្រើន​មិនទាន់​បំឡាស់​ទី​ឡើងគោក​តាម​ការកំណត់រ​បស់​រដ្ឋបាលខេត្ត​

1185
ចែករម្លែក
  • 141
    Shares

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​គិត​ចាប់ពី​ថ្ងៃទី​១​មកដល់​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នេះ​គឺមាន​រយៈពេល​៣១​ថ្ងៃ​គត់​នៃ​ផែនការ​ធ្វើ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើងទៅ​រស់នៅ​លើគោក​វិញ​របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​។

​​ថ្ងៃទី​៣១​ខែតុលា​នេះ​គេ​នៅតែ​សង្កេតឃើញ​មានផ្ទះ​បណ្ដែត​ទឹកជា​ច្រើន​មិនទាន់​បានធ្វើ​បំឡាស់​ទី​ឡើងទៅ​រស់នៅ​លើគោក​តាម​កា​រ​កំណត់​របស់​អជ្ញាធរ​នៅឡើយ​។​អ្នក​ដែល​បានធ្វើ​ប​ឡាស់​ទី​ក៏​មិនបាន​ទៅណា​ឆ្ងាយ​ពី​កន្លែងចាស់​ដែរ​និង​មិនទាន់​ឃើញ​មាន​អ្នក​ទៅ​រស់នៅ​លើគោក​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​នោះឡើយ​។​

​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​ខាង​អាជ្ញាធរខេត្ត​ដាក់​កំហិត​និង​មាន​វិធានការ​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ​។​មានតែ​វិធានការ​ផ្សព្វផ្សាយ​និង​ជម្រុញ​តែប៉ុណ្ណោះ​។​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ដោយ​លើកឡើងថា​ផែនការ​ធ្វើ​ប​ឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ​អាច​មិនបាន​ជោគជ័យ​តាម​ការគ្រោងទុក​នោះទេ ពីព្រោះ​កន្លែង​ដែល​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​នោះ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដូចជា​ផ្លូវទឹក​ភ្លើង​ជាដើម​ជាពិសេស​ដេញ​ពួកគាត់​ឱ្យ​ឡើង​ពី​ក្នុង​ទឹក​ទៅ​រស់នៅ​លើដី​លិច​ទឹក​ដដែល​។​

​សូមបញ្ជាក់ថា​យោងតាម​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​តទៅ អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ត្រូវធ្វើ​បំឡាស់​​ទី​ឡើងមក​រស់នៅ​គោក​វិញ​។​ការរស់នៅ​លើផ្ទះ​បណ្តែត​ទឹកបាន​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹក បង្ក​ឱ្យ​ស្ទះ​ចរាចរ​ណ៏​ផ្លូវទឹក បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ផងដែរ ។

​ម្យ៉ាងទៀត​ការធ្វើ​អាជីវកម្ម​លើផ្ទះ​បណ្តែត​ទឹក​ដូចជា​កន្លែង​ជួសជុល​ម៉ាស៊ីន ជាងក្រឡឹង សិប្បកម្ម​ធ្វើ​ទូក កាណូត​អាជីវ​ករលក់​ប្រេងឥន្ធនៈ​អាជីវកម្ម​បញ្ចូល​អាគុយ​ការ​ចោល​សំរាម​ថង់​ប្លា​ស្ទិ​ក​និង​កាកសំណល់​ផ្សេងៗ​ទៀត​ទៅក្នុង​ទឹកបាន​ធ្វើឱ្យប៉ះពាល់​ដល់​ប​រិ​ស្ថាន​ទឹក​យ៉ាងធ្ងន់ធ្ងរ ។​

​ចំពោះ​អ្នករស់នៅ​លើផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​២.៣៩៧​គ្រួសារ​។​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​ដូចជា​នៅ​តំបន់​ចុង​កោះ​ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​តំបន់​ឆ្នុកទ្រូ​ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌​និង​មាន​នៅតាម​តំបន់​ផ្សេងៗ​មួយចំនួនទៀត​៕S/​

​ផ្ទះ​បណ្ដែត​ទឹកជា​ច្រើន​មិនទាន់​បំឡាស់​ទី​ឡើងគោក​តាម​ការកំណត់រ​បស់​រដ្ឋបាលខេត្ត​