ផ្ទះ​ពលរដ្ឋ​ចំនួន​១៩​ខ្នង​ប៉ះពាល់​ដោយសារ​ដោយ​ខ្យល់​កន្ត្រាក់​

128
ចែករម្លែក

​ដោយ​: អូរជ្រៅ / បន្ទាយមានជ័យ​: ផ្ទះ​របស់​ប្រជាពលរដ្ឋ​១៩​ខ្នង រង​ការខូចខាត​ធ្ងន់​ចំនួន​៩​ខ្នង ដោយសារ​ខ្យល់​កន្ត្រាក់​ការប៉ះពាល់​មាន​ឃុំ​៣ គឺ​ឃុំ​សំរោង ឃុំ​កូប ឃុំ​កូប​តូច ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្ស​ល់​កន្ត្រាក់ កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។​

​លោក សេស វិបុល អធិក​ស​នគរបាល​ស្រុក​អូរជ្រៅ បានឱ្យដឹងថា កាល​វេលា​ម៉ោង​ប្រហែល​៣​និង​២០​នាទី​រសៀល​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ មាន​មេឃ​ពណ៌​ខ្លៅ​ងងឹត​ភ្លៀង ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ជាថ្មីទៀត​បង្ក​ឱ្យ ខ្យល់​មកជា​មួយ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បក់បោក​ប៉ះពាល់​ផ្ទះ របស់​ប្រជាពលរដ្ឋ ដូចជារ​ប៉ើង ដំបូល ជញ្ជាំង និង​ដួលរលំ សរុប​ចំនួន​១៩​ខ្នង​។​

​លោក សេស វិបុល បាន​បន្តទៀតថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ខ្យល់​កន្ត្រាក់​ខ្លះ​ខូចខាត​ទាំងស្រុង ផ្ទះ​មួយចំនួនទៀត​គ្រាន់តែ​ប៉ើង​ដំបូល និង​សាលារៀន ប៉ើង​ដំបូល​ទាំងស្រុង សាលាស្រុក​វិញ​ខូចខាត​តិចតួច​ប៉​ណ្ណោះ​៕