ផ្ទះ​ពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ខណ្ឌដង្កោ​ទឹកភ្លៀង​ជន់​លិច​ជាង​កន្លះ​ខែ​ហើយ​ដ​ង្ហើ​យ​រក​ជំនួយ​

218
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញ​:​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ភូមិ​សំ​ប៊ួ​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​រហូតមកដល់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​ដែល​ជំនន់​ទឹកភ្លៀង​ជន់​លិចរ​អស់​រយៈពេល​ជាង​២​សប្ដាហ៍​មកហើយ​មិនទាន់​ស្រក​ទៅវិញ​។​ធ្វើឱ្យ​ពួកគាត់​ពិបាក​ក្នុងកា​រស់នៅ​ជាពិសេស​ក្មេង​តូចៗ​នាំគ្នា​ចុះ​លេង​ទឹក​ប្រឈម​ទៅនឹង​ការ​លង់ទឹក​និង​អនាម័យ​មិន​ស្អាត​។​

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកភ្លៀង​ជន់​លិច​បាន​លើកឡើងថា​កន្លង​មក​ពួកគាត់​ដែល​រស់នៅ​ក្នុងភូមិ​ខាងលើនេះ​មិនដែល​ជួប​ការលិចលង់​ទឹកភ្លៀង​ទេ​។​លុះ​ក្រោយពី​ក្រុមហ៊ុន​មួយកន្លែង​បាន​ចាក់ដី​លប់​បឹង​តា​ម៉ា​តបិទ​ប្រព័ន្ធ​លូរ​បង្ហូរ​ទឹកភ្លៀង​បញ្ជៀ​ស​ការលិចលង់​នេះ​ធ្វើឱ្យ​ពួក​ជួប​ការលិចលង់​។​ពេល​ភ្លៀង​ធ្លាក់​ជន់​លិច​ទឹក​កង្វក់​ចូល​ផ្ទះ​ពួកគាត់​ពិបាក​ក្នុងកា​រស់នៅ​ណាស់​ប៉ះពាល់​ដល់​សុខ​ភាពជា​សេស​កូនតូចៗ​របស់​ពួ​គាត់​ដើរកាត់​ចុះ​ឡើងជា​រៀងរាល់ថ្ងៃ​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលខណ្ឌ​ដង្កោ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ចុះ​ពិនិត្យ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ផ្ទះសម្បែង​របស់​ពួកគាត់​នេះ​ផង​៕S/​