ផ្ទះ​ពលរដ្ឋ​ត្រូវ​អគ្គិភ័យ​ឆេះ​ផ្ទះ​ជិត​៥០​ខ្នង ដោយសារ​លំបាក​នៃ​ការបាញ់​ពន្លត់

299
ចែករម្លែក

ដោយ​:​ឆាយា​នាថ/​ភ្នំពេញ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៨​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិតនៅ​ក្រុម​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩។

​លោក ព្រហ្ម យ៉​ត នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា អគ្គិភ័យ​នេះសមត្ថកិច្ច​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​១៧​គ្រឿង ក្នុងនោះ​រួមមានឡានទឹក​ស្នងការដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ១៥​គ្រឿង​, ស្រា​បៀរកម្ពុជា ១​គ្រឿ ង និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ១​គ្រឿង​។​

​លោក​បាន​អះអាងថា ផ្ទះ​នៅ​តំបន់​នេះមាន​លក្ខណៈ​ណែន​ចង្អៀត ជាប់ៗ​គ្នា ដោយ​ភាគច្រើន​ជា​ផ្ទះ​សង់​អំពី​ឈើ ហើយ​ពិបាក​ចូលទៅ​បាញ់​ទឹក​ពន្លត់​។​

​យ៉ាងណាមិញ គ្រោះថ្នាក់​សង្គម​មួយ​នេះ មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ​។ ដោយឡែក សម្រាប់​មូលហេតុ និង​ចំនួន​ផ្ទះ​ដែល​ត្រូវបាន​បំផ្លាញ មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​បន្ដទៀត​៕B/Ha

#