ផ្ទះ​រចនា និង​តុបតែង​ចម្លែកៗ​

217
ចែករម្លែក

​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​បាន​បង្ហោះ​ចែករំលែក​រូបភាព​ផ្ទះ​ឌី​ហ្សា​ញ និង​តុបតែង​ចម្លែកៗ ដែល​ភ្ញៀវ​ទាក់ទង​ឱ្យ​គាត់ ជួយ​ប្រកា​សលក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

​អ្នកស្រី វ៉េ​នីសា វែ​ន វី​ងខ​ល (Venessa Van Winkle) ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Van Winkle Real Estate Group នៅ​វ៉េ​ដឺ​ហ្វ​ដ (Weatherford) រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក បាន​បង្ហោះ​រូប​ផ្ទះ​ចម្លែកៗ​បំផុត​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ហ្វេ​ស​ប៊ុ​ក​ផូស (Post) នេះ​ល្បី​សុសសាយ​យ៉ាង​ឆាប់រហ័ស​។​

ដោយ​ទទួលបាន Like និង Share ព្រមទាំង Comment រហូតដល់​ទៅ ៦០០.០០០ ក្នុងពេល​ដ៏​ខ្លី រូបភាព​ឌី​ហ្សា​ញ និង​តុបតែង​ចម្លែកៗ​ទាំងនេះ​រួមមាន​បង្គន់​ដែលមាន​ទម្រង់​ជា​បុរស​អាក្រាតកាយ​និង​អាង​មុជទឹក​ក្នុង​បន្ទប់ទឹក ដែល​ក្រាល​សុទ្ធតែ​កម្រាលព្រំ​ផងដែរ​។​

តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​ការ​ឌី​ហ្សា​ញ និង​ការ​ដេ​គ័​រទាំង​នេះ​ចម្លែក​យ៉ាងណាខ្លះ សូម​មើលរូប​ភាព​ខាង ក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម​