ផ្ទះ​របស់​គ្រួសារ​មន្ត្រីនគរបាល​ខេត្តសៀមរាប​មួយរូប ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​នៅ​ក្រុង​សៀមរាប​

1267
ចែករម្លែក

(​សៀមរាប​) : មាន​ករណី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ឡើង បណ្តាល​ឲ្យ​លំនៅដ្ឋាន​មួយ​ខ្នង​ជា​របស់​មន្ត្រីនគរបាល ត្រូវបាន​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​អគ្គីភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្រុមទី​១ ភូមិ​ភ្ញា​រ​ជ័យ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ គឺជា​ផ្ទះ​ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ បាន​រង​ការខូចខាត​ទាំងស្រុង រួមទាំង​លុយកាក់ និង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​ទៀតផង​។ ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មិ​នុស្ស​ឡើយ​។​

​សមត្ថកិច្ច​បន្តថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ គឺមាន​ឈ្មោះ ចាន់ សា​រ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​ខេត្តសៀមរាប​។

​សមត្ថកិច្ច​បន្តថា សម្ភារៈ​ដែល​រង​ការខូចខាត​រួមមាន ផ្ទះ​១​ខ្នង ទំហំ​៧×៩​ម៉ែត្រ​-​លុយ​ដុល្លារ​ចំនួន​៤​ពាន់​ដុល្លា​អាមេរិក និង​លុយ​ខ្មែរ​មួយចំនួន -​ទូរ​ទ​ស្ស៍​មួយគ្រឿង​-​គោយន្ត​កន្ត្រៃ ១​គ្រឿង​និង​សម្ភារៈ​ដែល​នៅក្នុង​ផ្ទះ​ខូចខាត​ទាំងស្រុង​។ មូលហេតុ ផ្ទុះ​សេ​ខ្សែរ​ចរន្ត​អគ្គីសនី​។ ការឆេះ​នេះ​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ដោយមាន​ការចូលរួម​ជួយ​ពន្លត់​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ ចំនួន​២​គ្រឿង និង​ឡានទឹក​នគរបាល​ចំនួន​២​គ្រឿង​៕L ដោយ​: គូលែន​

#