ផ្ទះ​លិច​ទឹក​យក​រថយន្ត​ផ្ញើ​អ្នកជិតខាង បែរជា​ម្ចាស់ផ្ទះ​បើក​លេង​ទៅបុក​ដើមឈើ​ក្រឡាប់​ផ្ងារជើង​

720
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រួម​អ្នកជិះ​ម្នាក់ទៀត បាន​យក​រថយន្ត​ដែល​គេ​ផ្ញើមក​បើក​លេង​បុក​ដើមឈើ​ធ្លាក់ ផ្លូវ​ក្រឡាប់​ផ្ងារជើង​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។ ហេតុការណ៍​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង​៣​និង​១០​នាទី រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៧​មករា ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម្ចាស់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7734 មួយ​តោន​សំរាប់​ដឹក​កម្មករ​រោងចក្រ ដោយសារ​ផ្ទះ​របស់ខ្លួន​លិច​ទឹក​ទើប​យកទៅ​ផ្ញើរ​ផ្ទះ​ក្បែរ​ខាង​គ្នា ស្រាប់តែ ម្ចាស់​ទទួលបញ្ញើរ រថយន្ត​ខាងលើ​មាន​គ្នា​២​នាក់​បបួលគ្នា​បើក​សាក​លេង ទាំង​ខ្លួន​មិនទាន់​ចេះ​បើកបរ​ស្ទាត់ជំនាញ​ផង ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៧​មករា ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រេ​ចង្កូត​បុក​ដើមឈើ​រលំ​មួយ​ដើម​ក្រឡាប់​ធ្លាក់​ផ្លូវ​ផ្ងារជើង បណ្ដាល​អ្នកបើកបរ​នឹង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់​និង​ស្រាល​។ ភ្លាមៗ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ទៅដល់​កន្លែងកើតហេតុ ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​យក​រថយន្ត ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​នៅពេល​ក្រោយ​៕ ល​