ផ្ទះ​លោក​ដុក​ទ័​រ​ម្នាក់​ត្រូវ​ចោរ​គាស់​ទ្វារ​បន្ទប់​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួនធំ​

726
ចែករម្លែក

​ដោយ:គ្រញូង​/​បាត់ដំបង ៖​ ​នៅ​ព្រលឹម​ស្រាង​ថ្ងៃទី​១២ ​ខែវិច្ឆិកា​ ​​ឆ្នាំ​២០១៨​ មានការ​ភ្ញាក់ផ្អើល​ដោយ​ផ្ទះ​របស់​
​លោក​វេជ្ជបណ្ឌិត​ម្នាក៎​ស្ថិតក្នុង​ក្រុមទី​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្ត​​បាត់ដំបង​មាន​ករណី ចោរលួច​គាស់​ទ្វារ​បន្ទប់​ចូល​យក​ទ្រព្យសម្បត្តិ​អស់​មួយចំនួនធំ​ហើយ​នាំគ្នា​គេចខ្លួន​បាត់អស់​កាលពី​ចន្លោះ​​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ដល់​ម៉ោង​៧:នាទី ថ្ងៃទី​១២ ខែ១១ ឆ្នាំ២០១៨ នៅ​ចំណុច​គ្លីនិក​រ៉ា​ក់ ស្ថិតក្នុង​ក្រុមទី​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ។​

លោក​វរសេនីយ៍ត្រី​ សំ វី​ឡុង ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ឲ្យដឹងថា ​ផ្ទះ​បស់​ជនរងគ្រោះ​ឈ្មោះ នូ នរិន្ទ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ វេជ្ជបណ្ឌិត មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​-​ខេត្ត​​បាត់ដំបង ។​

លោក​មេ​ប៊េ​អឹម​ក្រុង​បានបញ្ជាក់​ថា ស​ម្ភា​រៈ​​ដែល​បាត់បង់​រួមមាន :
១. ម៉ាស៊ីន​អេកូ ចំនួន ០១ គ្រឿង​
២. ម៉ាស៊ីន​ពិនិត្យ​ឈាម ចំនួន ០២ គ្រឿង​
៣. ទូរ​ដែក ចំនួន ០១
៤. ប្រាក់រៀល ១០.៥៦០.១០០ រៀល (​ដប់​លាន​ហាសិប​ប្រាំមួយ​ម៉ឺន​មួយរយ​រៀល​)
៥. ប្រាក់​ដុល្លា ៤៧៤ ដុល្លា (​បួន​រយ​ចិត្ត​សិប​បួន​ដុល្លា​) ។​

បច្ចុប្បន្ន​ទាំង​កម្លាំង​ប៉េអឹម​និង​ប៉ូលិស​យើង​កំពុងស្រាវជ្រាវ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​​ច្បាប់​៕B/