ផ្នូរ​បុរាណ​អេ​ហ្ស៊ី​ប អាយុកាល​ច្រើន​ពាន់​ឆ្នាំ​បើក​ឱ្យ​ទស្សនា​លើកដំបូង​

400

​ផ្នូរ​បុរាណ​របស់ មេ​ហ៊ូ (Mehu) ជា​មន្ត្រីជាន់ខ្ពស់​បំផុត​ដែល​បម្រើ​មេដឹកនាំ​អេ​ហ្ស៊ី​ប សម័យបុរាណ ត្រូវបាន​បើកទ្វារ​ឱ្យ​សាធារណជន​ចូល​ទស្សនា​ជា​លើកដំបូង​ជិត ៨០ ឆ្នាំ​បន្ទាប់​គេ​រកឃើញ​វា​នៅ​ឆ្នាំ​១៩៤០ ក្នុង​ទីក្រុង​ហ្គី​ហ្សា (Giza) ប្រទេស​អេ​ហ្ស៊ី​ប​។​

​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​តាំងពី​ជាង ២.០០០ ឆ្នាំមុន​គ្រិស្តសករាជ (​ជាង ៤.០០០ ឆ្នាំ​) ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​ទីតាំង​បញ្ចុះសព​បុរាណ​ដ៏​ធំ​ល្វឹងល្វើយ សា​កា​រ៉ា (Saqqara) ខាងលើនេះ​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នូរ​ស្រស់ស្អាត​បំផុត​នៅ​តំបន់​នោះ​។​

​ទីតាំង​បញ្ចុះសព​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​នេះ ត្រូវបាន​ក្រសួង​ទទួលបន្ទុក​វត្ថុ​បុរាណ​អេ​ហ្ស៊ី​ប ជួសជុល​ឡើងវិញ ហើយ​ក្នុងនោះ​រួមទាំង​ផ្ទាំងគំនូរ​នៅលើ​ជញ្ជាំង​ផ្នូរ​ផងដែរ​។

​រូបភាព​ទាំងនេះ​គឺ​ស្ថិតនៅក្នុង​ផ្នូរ​បុរាណ ដែល​ពី​ពណ៌នា​ពី​សកម្មភាព​ម្ចាស់​ផ្នូរ​ប្រមាញ់ សត្វ​ក្នុងព្រៃ នេសាទ​ត្រី ប្រមូល​ផល និង​ប្រជាជ​ចម្អិន​អាហារ ព្រមទាំង​ច្រៀង​រាំ​៕ ប្រែ​សម្រួល​: ខុម​