ផ្នែក​បី​នៃ​សត្វ​មាន់​ទោះបី​“​ឆ្ងាញ់​”​ដល់​កម្រិតណា​ក៏​អ្នក​មិនគួរ​ទទួលទាន​

1771
ចែករម្លែក
  • 976
    Shares

​មាន​អាហារ​ដ៏​ឆ្ងាញ់ សម្បូរ​ជីវជាតិ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត តាំងពី​ក្បាល​ដល់​ចុងជើង ដោយ​មិន រំលង​ចោល​ផ្នែក​ណាមួយ​ឡើយ ។ ប៉ុន្តែ​តាម​អ្នកជំនាញ​ខាង​ជីវជាតិ​បាន​ណែនាំ ថា មាន​ផ្នែក​បី​លើ​ខ្លួន​មាន់ ដែល​ទោះបី​ឆ្ងាញ់​ដល់​ថ្នាក់​ណា​ក៏​មិនគួរ​ទទួលទាន​ដែរ ។​
​ ​
១- គូទ​មាន់​
​គូទ​មាន់​ជា​តំបន់​ប្រមូលផ្តុំ​នៃ កូនកណ្តុរ​, ដែលជា​កូនកណ្តុរ​នៃ​ម៉ូ​-​លេគ​ក្រូ​ពេល​មាន់​ស៊ី​ចំណី អាច​លេប តាម​បាក់តេរី និង​វីរុស មិនតែប៉ុណ្ណោះ ទាំង​សារជាតិ​បង្ក​មហារីក តែ​មិនអាច ត្រូវ​បំបែក​បំផ្លាញ ឬ​កម្ចាត់​ចេញ​ក្រៅ​, ហេតុនេះ​វា​បង្ខំ​ត្រូវ​ប្រមូលផ្តុំ​នៅ​គូទមាន់ ។ ក្រោយ​មួយរយៈ​ពេល​វែង កន្លែង​នេះ ក្លាយទៅជា “​ឃ្លាំង​ផ្ទុក​ជាតិ ពុល​” ស្តុក​បាក់តេរី​, វីរុស ។​
​ ​
២- ស្បែក​មាន់​
​ស្បែក​មាន់​ទោះបី​ឆ្ងាញ់ តែ​បែរ ជា​របស់​គ្មាន​ប្រយោជន៍​សម្រាប់ សុខភាព ។ ក្នុង​ស្បែក​មាន់ មាន​ច្រើន សារជាតិ​ខ្លាញ់​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ជា​កន្លែង​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ កខ្វក់ បាក់តេរី និង​ពន្លក​ជំងឺ​ពី​បរិស្ថាន​ខាងក្រៅ ។​
​ ​
៣- កមាន់​
​ផ្នែក​កមាន់ សាច់​យ៉ាងតិច​សំខាន់​ជា​ស្បែក និង​ឆ្អឹង​តែ​បែរជា​ផ្ទុក យ៉ាងច្រើន​នូវ​សរសៃឈាម និង​ប្រមូលផ្តុំ​យ៉ាងច្រើន​នូវ​ក្រពេញ​កូនកណ្តុរ​ឆ្លងកាត់ ។ ម្តងម្កាល​បរិភោគ​មាន់​នោះ​គ្មាន​បញ្ហា អ្វី​ទេ តែ​ត្រូវ​បកស្បែក​ចោល មិនត្រូវ​បរិភោគ​ញឹកញាប់ ព្រោះ នៅ​តំបន់​ក​ភាគច្រើន​ផ្ទុក ជាតិពុល​ពី អាហារ​ដែល​សត្វ​មាន់​ស៊ី​រាល់ថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​

#