ផ្នែក​មួយចំនួន​របស់​ត្រី​ដែល​មិនគួរ​បរិភោគ​

323
ចែករម្លែក

ត្រី​សម្បូរ​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់ Omega-3 មាន​ប្រយោជន៍​សម្រាប់​សុខភាព ប៉ុន្តែ ពុំមែន​គ្រប់ផ្នែក​ទាំងអស់​របស់​ត្រី​សុទ្ធតែ​មានតម្លៃ​ខាង​ជីវជាតិ​ឡើយ ។​

​ត្រី​រស់នៅ​ក្រោម​ទឹក ស៊ី​អាហារ​ចម្រុះ ហេតុនេះ​ងាយ​ត្រូវ​ឆ្លង​ជាតិពុល និង​ប៉ារ៉ាស៊ីត​ក្រោម​ទឹក ។ ជាតិពុល​ទាំងនេះ​ស្តុក​យូរថ្ងៃ ក្នុង​សរីរាង្គ​មនុស្ស​អាច​នាំ​ដល់​ជំងឺ​អាលែកហ្ស៊ី សរសៃឈាម​បេះដូង ខ្សោយ​ថ្លើម តម្រងនោម​…. ។​ល​។ ដូច្នេះហើយ អ្នកជំនាញការ​ជីវជាតិ​បាន​ទូន្មាន​មិនគួរ​បរិភោគ​ផ្នែក​មួយចំនួន​ខាងក្រោម​នេះ​របស់​ត្រី ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ។​

​ពោះវៀន​ត្រី​

​ពោះវៀន​ត្រី​ជា​ផ្នែក​កខ្វក់​បំផុត ។ ការបរិភោគ​ពោះវៀន​ត្រី​មាន​ឆ្លង​ប៉ារ៉ាស៊ីត​ដូចជា ពង​ព្រូន តេន​ញ៉ា ព្រូនទំពក់​… អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​ថ្លើម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​សរីរាង្គ ។​

​ប្រមាត់​ត្រី​

​ប្រមាត់​ត្រី​ផ្គត់ផ្គង់​អង់​ហ្ស៊ី​ម តែ​ក៏​ផ្ទុក​ជាតិពុល​យ៉ាងច្រើន អាច​បង្ក​គ្រោះ​ថ្នាក់លើ​ប្រព័ន្ធ​សរសៃប្រសាទ ផ្លូវដង្ហើម ។ ការបរិភោគ​ប្រមាត់​ត្រី អាចធ្វើ​ឲ្យ​ពុល ហូរឈាម​ភ្លាមៗ ។​

​ខួរ​ត្រី​

​ទោះបី​ខួរ​ត្រី​សម្បូរ​អា​ស៊ិត​ខ្លាញ់​មិន​ឆ្អែត និង​សារជាតិ​ហ្វូ​ស​ហ្វ័​រ​លីពីដ មាន​ប្រយោជន៍​សម្រាប់​ការរីកចម្រើន​ខួរក្បាល​នៅ​ក្មេង​តូច និង​មនុស្ស​ចាស់ ប៉ុន្តែ ត្រី​មួយចំនួន​ដែល​រស់នៅក្នុង​ទឹក​ជ្រៅ មាន​ហានិភ័យ​ឆ្លង​លោហធាតុ​ធ្ងន់​ក្នុងនោះ​មាន​ប៉ា​រត​ដែល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ។​

​ពងត្រី​

​ពងត្រី​សម្បូរ licithin ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ ប៉ុន្តែ ងាយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ពេល​បរិភោគ​ច្រើន ។ ជាងនេះទៀត ពងត្រី​ក៏​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន​, អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល ពិសេស​មនុស្ស​ចាស់​មិនគួរ​បរិភោគ​ច្រើន ។​

​ស្បែក​ត្រី​

​ស្បែក​ត្រី​ក៏​ងាយ​ស្រូបយក​ប៉ា​រត បន្ទាប់ពី​ខួរ​ត្រី ។ ត្រី​កាន់តែ​ចាស់ នោះ​ការ​ស្តុក​ប៉ា​រត​កាន់តែ​ខ្ពស់ ។ ប៉ុន្តែ ស្បែក​ត្រី​មិនមាន​ច្រើន ដូច្នេះ អ្នក​នៅតែ​អាច​ទទួលទាន តែ​គួរ​ក្នុង​កម្រិត​តិចតួច ៕ ប្រែ​សម្រួលៈ រតនៈ