ផ្នែក​៣​របស់​សត្វ​ជ្រូក​ដែល​ផ្ទុក​សារជាតិ​ពុល​ច្រើន​បំផុត​

1966
ចែករម្លែក

​មាន​ផ្នែក​៣​របស់​សត្វ​ជ្រុ​ក ត្រូវបាន​វេជ្ជបណ្ឌិត​ខាង​ជីវជាតិ​ទូន្មាន​គួរ​ប្រយ័ត្នប្រយែង​ជាពិសេស ប្រសិនជា​យើង​បរិភោគ​មិន​ត្រឹមត្រូវ ឬ​ច្រើនពេក ។​

១- ថ្លើម​ជ្រូក​
​ថ្លើម​ជ្រូក​ជា​ផ្នែក​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​លោហធាតុ​ធ្ងន់​ដ៏​ច្រើន ។ តម្រូវការ​សម្រាប់​មនុ​ស្សម្នាក់ៗ ត្រូវបាន​អនុញ្ញាត គឺ​ប្រមាណ ៣០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ ថ្លើម​ជ្រូក ១០០ ក្រាម ផ្ទុក​ជាង ៤០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល ។​

​ចំណីអាហារ​ទាំងអស់​ដែល​សត្វ​ជ្រូក​ស៊ី សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ថ្លើម ដើម្បី​កម្ចាត់​ជាតិពុល​, ដំណើរការ​នោះ​ប្រសិន​មិន​អនុវត្ត​បានល្អ នឹង​បន្សល់ទុក​ជាតិពុល​យ៉ាងច្រើន​ក្នុង​ថ្លើម ។ ដូច្នេះ អ្នក​គួរ​ថ្លឹងថ្លែង មុនពេល​បរិភោគ​ថ្លើម ដើម្បី​កុំ​ឲ្យ​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​, ជាតិពុល​, លោហធាតុ​ធ្ងន់ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។​

២- ខួរ​ជ្រូក​
​ទោះបី​ខួរ​ជ្រូក​ត្រូវបាន​ចាត់ទុកជា​ម្ហូប​ប៉ូវ ដោយសារ​ផ្ទុក​កាល់ស្យូម , ហ្វូ​ស​ហ្វ័​រ​, ដែក និង​សមាសធាតុ​ផ្សេងៗ​មួយចំនួនទៀត តែ​ផ្ទុយ​មកវិញ វា​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល​បំផុត ។​

​ធម្មតា ខួរ​ជ្រូក​១​ទម្ងន់ ១០០ ក្រាម ផ្ទុក​ប្រមាណ ៣០០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល ។​

៣- សួត​ជ្រូក​
​សួត​ជា​ផ្នែក​ប្រមូលផ្តុំ​ជាតិពុល​ច្រើន​បំផុត លើ​សរីរាង្គ​ជ្រូក ។ ទន្ទឹម​នោះ ជ្រូក​មាន​ទម្លាប់​ពិសេស គឺ​ឧស្សាហ៍​ដកដង្ហើម​កៀក​ដី ។ ហេតុនេះ វា​បាន​ស្រូប​ចូល​សួត នូវ​ធូលី​កខ្វក់​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ។ ពេល​ជ្រូក​ដកដង្ហើម ធូលី និង​លោហធាតុ​ធ្ងន់ ត្រូវ​ស្រូប​ចូល​ជ្រៅ​ទៅក្នុង​សួត ។ ពេល​មនុស្ស​បរិភោគ​សួត​ជ្រូក នឹង​ទាញ​ទៅជា​មួយ​នូវ​ធូលី​, លោហធាតុ​ធ្ងន់​ទាំងនោះ រួមទាំង​វីរុស​បង្ក​ជំងឺ​ទៅក្នុង​ខួរ​បង្ក​គ្រោះថ្នាក់​ធំ​ដល់​សុខភាព ។​

​តាម​លទ្ធផល​វិភាគ ក្នុង​សួត​ជ្រូក​មាន​ផ្ទុក​ជាតិពុល​ដល់​ទៅ ៦០% ក្នុង​សាច់ជ្រូក​ទាំងមូល ៕ ប្រែ​សម្រួល​: រតនៈ