ផ្លាស់ប្តូរ​កន្លែង​មន្ត្រី​ដែល​ទារលុយ​ពី​អ្នក​ដឹក​ជន្លង់ម្រេច​នៅ​ខេត្តក្រចេះ​

778

​(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បាន​ដក​មន្ត្រី​មេព្រៃ​ម្នាក់​ដោយ​ការផ្លាស់ប្ដូរ​ទីកន្លែង​បំពេញការងារ បន្ទាប់ពី​មន្ត្រី​រួប​នោះបាន​ប្រើប្រាស់​តួនាទី​អំណាច​របស់ខ្លួន ទៅ​ជម្រិត​ទារលុយ ពី​ពលរដ្ឋ​ដែល​ដឹក​ជន្ល​ង​ម្រេច ។​

​លោក គុយ ហួត​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​នេះ​ថា “​ដោយសារតែ​ខ្ញុំ​ឃើញ​វា​ដូចជា​អាក្រក់​ពេក​។​ណាមួយ​វា​ខុស​ទៅ​និង​លក្ខន្តិកៈ​មន្ត្រីរាជការ​ដែល​ក្នុងនាម​ជា​នគរបាល​យុត្តិធម៌​អញ្ចឹង​ខ្ញុំ​ត្រូវតែ​ផ្លាស់ប្ដូរ​គាត់​ឲ្យ​មក​កន្លែង​វិញ​”​។​
​មន្ត្រី​ដែល​រង​ការផ្លាស់ប្ដូរ​ទីតាំង​ការងារ​រូបនោះ​ឈ្មោះ ឃួន ជីវិន ។

​លោក ឃួន ជីវិន ផ្អែក​តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន បន្ទាប់ពី​បាន​ទៅ​បំរើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ថ្មីៗ បាន​បើករថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ទៅ​ស្ទាក់ចាប់​រថយន្ត​តួ​រី​សដឹក​ជន្លង់ម្រេច​នៅ​ចំណុច​ភូមិ​ព្រិច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

ពេល​នោះបាន​ជំរិត​ទារប្រាក់​ក្នុង​មួយ​រថយន្ត​១០​ដុល្លារ ដោយ​លោក​សំអាងថា អ្នករកស៊ី​ដឹក​ជន្លង់ម្រេច​ទាំងអស់នោះ​មិន​ប្រាប់​លោក​ឲ្យ​ដឹង​មុន ។​បើទោះបីជា​អ្នករកស៊ី​បាន​ឆ្លើយថា ខ្លួន​មិនបាន​ដឹង​លោក​មកកាន់​ការងារ​ថ្មី និង​សុំ​បង់​ត្រឹម​១​ម៉ឺន​រៀល ដូច​គេ​ដូច​ឯង​ក្ដី ក៏​លោក ឃួន ជីវិន មិន​ព្រម​ដែរ ដោយ​លើក​ហេតុផល​ថា មុនដំបូង​ត្រូវ​បង់​១០​ដុល្លារ ព្រោះ​លោក​ត្រូវការ​ចំណាយ​ច្រើន ដោយ​រាប់ទាំង​ការចាក់​សាំង​ឡាន​ហើយ​ថា លើក​ក្រោយ​ចាំ​បង់​ដូច​គេ​ដូច​ឯង ។​

​លោក គុយ ហួត បាន​បញ្ជាក់ថា “​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល ខ្ញុំ​គិតថា ការផ្លាស់ប្ដូរ​ទីតាំង​ឈរជើង​នេះ វា​ជា​ទណ្ឌកម្ម និង​ជាការ​ព្រមាន​ផងដែរ ។ លោក​ថា យើង​ចាំមើល​ការកែប្រែ​របស់គាត់ បើ​គាត់​កែប្រែ យើង​នឹងមាន​វិធានការ​តាម​តាម​ភាពជាក់ស្ដែង ។ យ៉ាងណាក៏ដោយ​លោក​បាន​ថ្លែងថា នេះ​គ្រាន់តែ​ជាការ​សម្រេច​ដំបូង ដោយ​ស្ថាន​ប័ន​របស់លោក តែប៉ុណ្ណោះ ៕S/​ដោយ​៖​សហការី​

​ផ្លាស់ប្តូរ​កន្លែង​មន្ត្រី​ដែល​ទារលុយ​ពី​អ្នក​ដឹក​ជន្លង់ម្រេច​នៅ​ខេត្តក្រចេះ​(រូប៖វ៉េបសាយ)