ផ្លាស់ប្តូរ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត

164
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​ហែម​ពិសិដ្ឋ​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​លោក​ម៉ែន​ចាន់​រ៉ា​អភិបាលរងក្រុង​បាវិត​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​។​ជំនួស​លោក​លឹម​សៀង​ហេង​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។

​លោក​ហែម​ពិសិដ្ឋ​បាន​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​និង​កងកម្លាំង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​។​ជាមួយ​នោះ​ត្រូវអនុវត្ត​ឱ្យបាន​នូវ​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ការបំពេញ​ការងា​រ​។​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក​ហែម​ពិសិដ្ឋ​បាន​បន្តថា​ចៀសវាង​ឱ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍​និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​៥​ត្រូវ​ចៀសវាង​និង​នៅ​ឱ្យ​ឆ្ងាយ​ពី​អំពើពុករលួយ​។​បង្កើន​ការសហការ​ក្នុងចំណោម​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេសជិតខាង​៕S/​