ផ្លាស់ប្តូរ​ប្រធាន​ពន្ធនាគារ​ប៉េ​ហ្ស៊ី ដាក់​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​មក​ជំនួស​វិញ​

614
ចែករម្លែក
  • 10
    Shares

ដោយ​:ស​រិ​ទ្ធ​/ភ្នំពេញ​ ៖ ​លោក​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី​ បាន​ត្រូវ​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរតំណែង មកជា​អនុប្រធាននាយកដ្ឋាន​ប​ណ្តុៈ​បណ្តាល​វិជ្ជាជីវៈ និង​មុខរបរ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​ដោយ​ដាក់​លោក​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​មកជា​ប្រធាន​ពន្ធនាគារ​រាជធានី ភ្នំពេញ​ជំនួស​វិញ​។​

តាម​ប្រភពពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២១​ ខែធ្នូ​ឆ្នាំ​ ២០១៨ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច​មន្ត្រី ពន្ធនាគារ​៣​រូប​ឲ្យ​។ ក្នុង​ប្រកាស​នោះ​មាន ​៖
១.​លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ ពេជ្រ យ៉ុ​ន ពី​ប្រធាន ពន្ធនាគារ​រាជធានី​ភ្នំពេញ មកជា​អនុប្រធាននាយកដ្ឋាន​ប​ណ្តុៈ​បណ្តាល​វិជ្ជាជីវៈ និង​មុខរបរ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​។​
២.​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់ លេខ​២ ឈី​ម ធីតា ពី​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​មកជា ប្រធាន​ពន្ធនាគារ​រាជធានី ភ្នំពេញ​(PJ)​។
៣.​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១​ឈុន ដា​រ៉ា​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ។​

ប្រភព​ដដែល​បាន​អះអាងថា​ការផ្ទេរ​មុខតំណែង​នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បានស្នើ​សុំ​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង ពិនិត្យ និង សម្រេច​ផ្ទេរ​ភារកិច្ច​លោក ​ពេជ្រ យ៉ុ​ន ពី​ប្រធាន​ពន្ធនាគារ​រាជធានីភ្នំពេញ ឲ្យ​ទៅ​បម្រើការ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ដោយហេតុថា លោក​ពេជ្រ យ៉ុ​ន ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ មិនបាន យកចិត្តទុកដាក់​បំពេ​ញ​តួនាទី និង ភារកិច្ច​របស់ខ្លួន​ឲ្យ​សមស្រប​ជា​ប្រធាន​អង្គភាព​នៅឡើយ​។

ជាងនេះទៅទៀត ការគ្រប់គ្រង​អ្នកទោស​ក្នុង​ពន្ធនាគារ មិនបាន​ត្រឹមត្រូវ​តាមនីតិវិធី​ច្បាប់​ មិន​យកចិត្តទុកដាក់​ចូលរួមកិច្ចប្រជុំ​នានា​តាម​ការ​អ​ញ្ចើ​ញ​របស់​គណៈបញ្ជាការ​ឯកភាពរាជធានី​ភ្នំពេញ និង បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​។​

ប្រភព​ដដែល​បាន​បន្តថា​ក្រៅពី​បញ្ហា​នេះដែរ​លោក ​ពេជ្រ យ៉ុ​ន ក៍​ត្រូវ​អ្នកទោស​មួយ​ចំនួន​ជា​ជនបរទេស​បានដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់ថា​បាន​កៀបសង្កត់​ពី​អ្នកទោស​ដើម្បី​ជំរិត​យក​ផលប្រយោជន៍​ជាពិសេស​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ចុះ​ត្រួតពិនិត្យ​តាម​បញ្ជា​របស់លោក ​កែវ សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​រកឃើញថា​នៅ​ពន្ធនាគារ​រាជធានី ភ្នំពេញ​មាន​ភាពមិនប្រក្រតី​មួយចំនួន​នាពេល​កន្លងមក​៕​B/

#