ផ្លូវការ​ហើយ​! ពិតជា​មានការ​ផ្លាស់ប្តូ​រ​ភារកិច្ច​អធិការ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាកដ​មែន​

250
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​៣០ ខែធ្នូ នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែង​ប្រាប់ថា ពិតជា​មានការ​ផ្លាស់ប្តូ​រ​ភារកិច្ចលោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ពិតប្រាកដ​មែន​។

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង សម្រេច​ផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ ចេញពី​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ វិញ​។​

​ដោយឡែក​លោក​វរសេនីយ៍ត្រី ម៉ន វុ​ធី ជា​អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបានតែងតាំង​ជា​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជំនួស លោក យឹម សារ៉ាន់ វិញ ។ នេះ​បើ​យោងតាម​ប្រកាស​របស់​សម្តេច ស ខេង កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ថ្មីៗ​នេះ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែងថា ប្រកាស​នេះ គឺជា​ប្រកាស​ពិតប្រាកដ គ្រាន់​តែមាន​កំហុស​រដ្ឋ​បាល​បន្តិចបន្តួច​តែប៉ុណ្ណោះ ។ លោកអះអាងថា នេះ ជាការ​ផ្លាស់ប្តូរ​ភារកិច្ច របស់​កងកម្លាំង​ធម្មតា មិនមាន​អ្វី​គួរឲ្យភ្ញាក់ផ្អើល​ទេ ។​

​ជុំវិញ​បញ្ហា​នេះ ពុំទាន់​អាច​សុំ​ការ​បញ្ជាក់បន្ថែម​ពីលោក យឹម សារ៉ាន់ បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ ត្រូវបាន​ចុច​បិទ​វិញ នៅ​ថ្ងៃទី​៣០ ខែធ្នូ នេះ​៕ ​/Ha