ផ្លូវការ​ហើយ ! រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​ខណ្ឌ​បឹង​កេង​កេង និង​ខណ្ឌ​កំបូល​

1105
ចែករម្លែក
  • 3K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ខណ្ឌ​កំបូល បំបែក​ចេញពី​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌ​បឹង​កេងកង បំបែក​ចេញពី​ខណ្ឌ​ចំ​ការន នៃ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ ដែល​ល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​រស្មី​កម្ពុជា​ទើបតែ​ទទួលបាន​នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ នេះ​។​

​យោងតាម​អនុក្រឹត្យ​បានអោយដឹងថា ត្រូវបាន​បង្កើត​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ ដោយ​កាត់​យក​សង្កាត់​ចំនួន​០៧ ពី​ខណ្ឌចំការមន គឺ​សង្កាត់​បឹង​កេង​កេង​១ សង្កាត់​បឹង​កេង​កេង​២ សង្កាត់​បឹង​កេង​កេង​៣ សង្កាត់​អូរ​ឡាំ​ពិ​ច សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ស្វាយព្រៃ​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​២​។ ត្រូវបាន​ផ្ទេរ​ទីតាំង​សាលាខណ្ឌ​ចំការ ដែល​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​៣ ទៅអោយ​សាលាខណ្ឌ​បឹង​កេងកង​។ ទីតាំង​សាលាខណ្ឌ​ចំការមន ត្រូវ​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់​។​

​អនុក្រឹត្យ​បាន​បន្តថា ត្រូវបាន​បង្កើត​ខណ្ឌ​កំបូល ដោយ​កាត់​យក​សង្កាត់​ចំនួន​៦ ពី​ខណ្ឌ​ពោធិ​សែន​ជ័យ នៃ​រាជធានី​ភ្នំពេញ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​កាត់​យក​សង្កាត់​ចំនួន​១ ពី​ខណ្ឌដង្កោ គឺ​សង្កាត់​ប្រទះ​ឡាង​។​

​ខណ្ឌ​កំបូល​មាន​សង្កាត់​ចំនួន​០៧ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​សង្កាត់​ប្រទះ​ឡាង​។ ទីតាំង​សាលាខណ្ឌ​កំបូល ត្រូវ​កំណត់ដោយ​ប្រកាស​ក្រសួងមហាផ្ទៃ​៕ ល​