ផ្លូវជាតិលេខ៤៖​រថយន្ត​ដឹក​កម្មករ​បុក​គ្នា បណ្តាល​ឲ្យ​អ្នកជិះ​ម្នាក់​ស្លាប់​,​បីនាក់​របួស​

907
ចែករម្លែក

​ដោយៈ​វណ្ណៈ/ព្រះ​សីហ​នុះ​រថយន្ត​ដឹក​កម្មករ​ចំនួន​ពីរ​គ្រឿង​បុក​ប៉ះគ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ជា​កម្មករ​ម្នាក់​ស្លាប់​និង​កម្មការិនី​បីនាក់​របួសធ្ងន់​។​ករណីនេះ​បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតនៅ​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

រថយន្តដែលជួបហេតុការណ៍

​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរ​នេះ បង្កដោយ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2H-5382 ដឹក​កម្មករ (​អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ​) បាន​បុក​ពី​ខាងក្រោយ​រថយន្ត​ម៉ាកសាំងយ៉ុង  ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2F-8521 បើកបរ​ដោយ​ឈ្មោះ សាត គង្គា ភេទ ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដឹក​កម្មករ មាន​ទិសដៅ​ស្របគ្នា​។
​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឈ្មោះ រ៉ា វី ភេទ ស្រី អាយុ ២៥​ឆ្នាំ មុខរបរ កម្ម​ការី​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​បីនាក់​ទៀត​មាន​ទី​១.​ឈ្មោះ ហ៊ុ​ច ណែ​ត ភេទ ស្រី អាយុ ២៦​ឆ្នាំ មុខរបរ កម្ម​ការី​នី​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ព្រៃនប់​១ ឃុំ​ព្រៃនប់​របួសធ្ងន់ , ទី​២.​ឈ្មោះ ឃុន វិបុល ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃនប់​១ រងរបួស​ធ្ងន់ និង​ឈ្មោះ អ៊ុន សុ​ភាន ភេទ ស្រី អាយុ ៣០​ឆ្នាំ មុខរបរ កម្ម​ការី​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ រងរបួស ធ្ងន់ ។
​អ្នករងរបួស​ទាំងអស់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​វាលរេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​៕​មន​

រថយន្តបង្ក