ផ្លូវជាតិលេខ៤ មានរថយន្តធំពីរគ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ តែគ្មានអ្នកស្លាប់ទេ

502
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រថយន្តធំ២គ្រឿងបុកគ្នាដូចរន្ទះ ក្បាលរថយន្តទាំងពីរខូចខ្ទេចខ្ទី ស្ទើទាំងស្រុងតែសំណាងល្អមិនមានអ្នកស្លាប់ក្នុងហេតុការណ៍នេះទេគ្រាន់តែរបួសមធ្យមៗ។

ហេតុការណ៍នេះកើតឡើងយប់រំលងអាធា្រតឆ្លងចូលថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ153-154 ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

របាយការណ៌បឋមពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ អោយដឹងថា គ្រោះថ្នាក់ចរារណ៏មួយកេីតឡេីង ដែលជាការបុកប៉ះគ្នារវាងរថយន្ត២គ្រឿង ក្នុងនោះរថយន្ត ០១គ្រឿងម៉ាកដេវូ ព៌ណស ពាក់ស្លាកលេខព្រះសីហនុ3A-3707 (រថយន្តបែន) មាន ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ និងរថយន្តមួយគ្រឿងទៀតម៉ាកហុីណូ សណ្តោង​រុឺម៉ក ព៌ណសធ្នូតខៀវពាក់ស្លាកលេខភ្នំពេញ3C-7718 ចត លេីចិញ្ចេីមផ្លូវ(បញ្ច្រាសទិសដៅគ្នា)។

ក្នុងហេតុការណ៍នេះបណ្ដាលឲ្យអ្នក បេីកបរទាំងពីររងរបួសមធ្យម ហេីយត្រូវបានបញ្ជូនទៅមន្ទីរពទ្យ ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា នៅការពារកន្លែងកេីតហេតុ និងស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បន្តតាមនិតិវិធី៕B/