ផ្លូវជាតិ​លេខ​៤៖ ឡានធំ​បុក​ឡានតូច​របួសធ្ងន់​ស្រាល​បួន​នាក់​

1288
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ មនុស្ស​ប្រុស​ស្រី​បួន​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដែល​បង្កឡើង​រវាងរ​ថ​យន្ត​ដឹក​ត្រី​ធន់​ធំ​បុក​បះ​និង​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​នៅ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២០៧/២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។

ផ្លូវជាតិ​លេខ​៤៖ ឡានធំ​បុក​ឡានតូច​របួសធ្ងន់​ស្រាល​បួន​នាក់

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​ហ៊ី​យិន​ដាយ​ក្បាល​ពណ៌ ស ពាក់​ស្លាក​លេខ​កំពត ៣A ០៧៨៦​ទិសដៅ ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​បាន​បើក​ជែង​រថយន្ត​មួយគ្រឿង​ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ ២L ៣១៨(​រថយន្តឈ្នួល​)​ក្នុងទិសដៅ​ផ្ទុយគ្នា​បណ្តាល​ឲ្យ​មនុស្ស​ក្នុង​រថយន្តឈ្នួល របួសធ្ងន់​ស្រាល​ចំនួន​បួន​នាក់​(​ស្រី​ពីរ​នាក់​)​។​ប៉ូលិស​ពុំបាន​បញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ​។​ចំណែក​អ្នកបង្ក​ដែល​បើក​ឡានធំ​បាន​រត់​គេចខ្លួនបាត់​៕

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​រីឯ​រថយន្ត​ត្រូវបាន​ប៉ូលីស​យកមក​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​ប៉ូលីស​ចរាចរណ៍ រង់ចាំ​ការដោះស្រាយ​បន្តរ​៕ មន​